ព័ត៌មានអន្ដរជាតិ
ត្រាំ នឹងនិយាយរឿងបែងចែកទឹកដី និងរោងចក្រថាមពល ក្នុងជំនួបលើកទី២ជាមួយ ពូទីន
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នៅថ្ងៃអង្គារទី១៨ខែមីនា អំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់សង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន។ លោក ត្រាំ បានបង្ហាញថា ការសន្ទនានឹងស្ដីពី «ការបែងចែកទ្រព្យសម្បត្តិមួយចំនួន» រួមទាំងទឹកដី និងរោងចក្រថាមពលរវាងរុស្ស៊ី និងអ៊ុយក្រែន។

ថ្លែងនៅលើយន្តហោះ Air Force One ក្នុងអំឡុងដំណើរត្រឡប់ពីរដ្ឋ Florida ទៅកាន់រដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី លោក ត្រាំ បានប្រាប់ថា៖ «ខ្ញុំនឹងនិយាយទៅកាន់ប្រធានាធិបតី ពូទីន នៅថ្ងៃអង្គារ។ យើងចង់ឃើញថាតើយើងអាចបញ្ចប់សង្គ្រាមនេះដែរឬទេ។ ប្រហែលជាយើងអាច ហើយក៏ប្រហែលជាយើងមិនអាច ប៉ុន្តែខ្ញុំគិតថា យើងមានឱកាសល្អណាស់»។
នៅពេលត្រូវបានសួរអំពីសម្បទានអ្វីខ្លះដែលកំពុងត្រូវបានពិចារណានៅក្នុងបទឈប់បាញ់ លោក ត្រាំ បានលើកឡើងថា៖ «យើងនឹងនិយាយអំពីទឹកដី។ យើងនឹងនិយាយអំពីរោងចក្រថាមពល។ ខ្ញុំគិតថា យើងមានការពិភាក្សាជាច្រើនរួចទៅហើយដោយភាគីទាំងពីរ គឺអ៊ុយក្រែន និងរុស្ស៊ី។ យើងកំពុងនិយាយរួចមកហើយអំពីរឿងនោះ គឺការបែងចែកទ្រព្យសម្បត្តិមួយចំនួន»។
បើតាមបេសកជនពិសេសរបស់សហរដ្ឋអាមេរិក លោក Steve Witkoff ជំនួបរវាងមេដឹកនាំអាមេរិក និងរុស្ស៊ី នឹងធ្វើឡើងតាមរយៈការហៅទូរសព្ទ ដូចទៅនឹងកិច្ចពិភាក្សាលើកដំបូងកាលពីថ្ងៃទី១២ខែកុម្ភៈ ក្នុងគោលបំណងធ្វើអន្តរការីបទឈប់បាញ់។
ពាក់ព័ន្ធនឹងជំនួបនេះដែរ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានរាយការណ៍កាលពីចុងសប្តាហ៍ថា លោក ពូទីន នឹងបដិសេធអំពីការចូលរួមរបស់អ៊ុយក្រែននៅក្នុងអង្គការណាតូសម្រាប់លក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់ណាមួយ។ ទន្ទឹមនោះ លោកក៏នឹងនៅតែប្រឆាំងចំពោះដាក់ពង្រាយកងរក្សាសន្តិភាពពីប្រទេសណាតូនៅលើទឹកដីអ៊ុយក្រែនផងដែរ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


