Connect with us

ព័ត៌មានអន្ដរជាតិ

“ខ្ញុំមិនអាចទ្រាំបានទេលោកប៉ា ខ្ញុំឈឺណាស់” ពាក្យចុងក្រោយរបស់ក្មេងស្រីអាយុ៧ឆ្នាំដែលត្រូវយោធា មីយ៉ាន់ម៉ាបាញ់សម្លាប់

បានផុស

នៅ

កុមារីអាយុ៧ឆ្នាំម្នាក់ ត្រូវបានបាញ់សម្លាប់ដោយកងសន្តិសុខនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលធ្វើឲ្យកុមារីរូបនេះ ក្លាយជាជនរងគ្រោះក្មេងជាងគេបំផុត នៅក្នុងការបង្ក្រាបបន្ទាប់ពីរដ្ឋប្រហារយោធាកាលពីខែមុន។

This image has an empty alt attribute; its file name is 117686683_whatsappimage2021-03-24at5.08.15pm.jpg

សមាជិកគ្រួសារបាននិយាយថា ក្មេងស្រីនេះត្រូវបានសម្លាប់នៅឯផ្ទះរបស់នាងក្នុងទីក្រុង Mandalay។

This image has an empty alt attribute; its file name is skynews-myanmar-khin-myo-chit_5316502.jpg

បងស្រីរបស់កុមារី Khin Myo Chit បានប្រាប់ BBC ថា ភ្នាក់ងារប៉ូលិសបានចូលឆែកឆេរផ្ទះទាំងអស់នៅក្នុងសង្កាត់របស់ពួកគេនៃទីក្រុង Mandalay កាលពីរសៀលថ្ងៃអង្គារ ដើម្បីស្វែងរកអាវុធនិងធ្វើការចាប់ខ្លួន។

This image has an empty alt attribute; its file name is yq-mym-24032021.jpg

នាង May Thu Sumaya អាយុ២៥ឆ្នាំបាននិយាយថា “ពួកគេបានធាក់ទម្លាយទ្វារ។ នៅពេល ទ្វារ.របើក ពួកគេបានសួរឪពុកខ្ញុំថាតើមានមនុស្សផ្សេងទៀតនៅក្នុងផ្ទះដែរឬទេ?”។

នៅពេលគាត់និយាយថា គ្មាន ពួកគេបានចោទគាត់ថា កុហកហើយចាប់ផ្តើមឆែកឆេរផ្ទះ។

This image has an empty alt attribute; its file name is khin_myo_chit_7.jpeg

ពេលនោះគឺជាពេលដែលក្មេងតូច Khin Myo Chit រត់ទៅរកឪពុកហើយអង្គុយនៅលើភ្លៅរបស់គាត់។ បន្ទាប់មក ប៉ូលិសបានបាញ់ហើយ​ ត្រូវចំកុមារីតែម្តង។

This image has an empty alt attribute; its file name is khin_myo_chit_9.jpeg

នៅក្នុងបទសម្ភាសន៍ដាច់ដោយឡែកជាមួយប្រព័ន្ធផ្សព្វផ្សាយសហគមន៍ Myanmar Muslim Media, ឪពុករបស់ពួកគេឈ្មោះ U Maung Ko Hashin Bai បានរំលឹកពាក្យចុងក្រោយរបស់កូនគាត់។ “នាងនិយាយថា ខ្ញុំមិនអាចទ្រាំបានទេលោកប៉ា ខ្ញុំឈឺណាស់”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរសជាឪពុកនិយាយថា កូនស្រីរបស់គាត់បានស្លាប់ត្រឹមតែកន្លះម៉ោងក្រោយមកខណៈពេលដែលនាងត្រូវបានដឹកតាមឡានទៅព្យាបាល។ ប៉ូលិសក៏បានវាយនិងចាប់ខ្លួនកូនប្រុសអាយុ១៩ឆ្នាំរបស់គាត់ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ យោធាមិនទាន់ធ្វើអត្ថាធិប្បាយអំពីការស្លាប់នេះទេ។

ក្រុមសិទិ្ធកុមារនិយាយថា កុមារជាង២០នាក់ស្ថិតក្នុងចំណោមមនុស្សរាប់សិបនាក់ ដែលត្រូវបានសម្លាប់។

សរុបទៅ យោធានិយាយថា មនុស្សចំនួន១៦៤នាក់ ត្រូវបានសម្លាប់នៅក្នុងការតវ៉ាប៉ុន្តែក្រុមសកម្មជន ជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP) បានដាក់ចំនួនអ្នកស្លាប់រហូតដល់ទៅ ២៦១នាក់ឯណោះ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ កុមារីអាយុត្រឹម៧ឆ្នាំ ត្រូវយោធាបាញ់សម្លាប់ពេលកំពុងអង្គុយលើភ្លៅឪពុកក្នុងផ្ទះ ក្លាយជាជនរងគ្រោះក្មេងបំផុតនៅមីយ៉ាន់ម៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម