ព័ត៌មានអន្ដរជាតិ
កម្ទេចអគាររលំនៅថៃយកចេញបាន៥០% និងរកឃើញសាកសពកម្មករ ១៨នាក់ទៀត
អាជ្ញាធរថៃបានអះអាងថា ការរុះរើកម្ទេចអគារការិយាល័យសវនកម្មរដ្ឋ (SAO) ដែលដួលរលំដោយសារទទួលរងឥទ្ធិពលនៃគ្រោះរញ្ជួយដី ក្នុងខណ្ឌ Chatuchak ទីក្រុងបាងកក បានកើនដល់៥០% គិតត្រឹមថ្ងៃអាទិត្យ ដោយរកឃើញសាកសពចំនួន ១៨ នាក់ថែមទៀត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី២១ខែមេសានេះ។

លោក Suriyachai Rawiwan អគ្គនាយកនៃនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ (DDPM) បានរាយការណ៍ថា អដ្ឋិធាតុមនុស្សចំនួន១៨នាក់ រួមនឹងទ្រព្យសម្បត្តិផ្ទាល់ខ្លួនមួយចំនួនរបស់ពួកគេ ត្រូវបានបញ្ជូនទៅកាន់វិទ្យាស្ថានវេជ្ជសាស្ត្រទូទៅនៃមន្ទីរពេទ្យប៉ូលិស និងការិយាល័យកោសល្យវិច្ច័យនគរបាល ដើម្បីកំណត់អត្តសញ្ញាណ។
លោក បានបន្ថែមថា កម្ទេចកម្ទីជាង២៤២ឡានត្រូវបានយកចេញពីទីតាំងដួលរលំ ដែលកាត់បន្ថយកម្ពស់ និងទំហំនៃអគារដួលរលំនៅក្នុងតំបន់នីមួយៗបាន៥០%ហើយ។

ជាមួយគ្នានេះ អភិបាលរងក្រុងបាងកក លោកស្រី Tavida Kamolvej ក៏បានបញ្ជាក់ដែរថា សាកសពមនុស្សជាច្រើនត្រូវបានបញ្ជូនបន្តបន្ទាប់ទៅកាន់វិទ្យាស្ថានវេជ្ជសាស្ត្រទូទៅនៃមន្ទីរពេទ្យប៉ូលិស និងការិយាល័យកោសល្យវិច្ច័យប៉ូលិស ដើម្បីធ្វើការវិភាគ។
អ្នកស្រីបានបញ្ជាក់ថា អាជ្ញាធរប្ដេជ្ញារុះរើសំណង់បាក់ស្រុតទាំងស្រុងដើម្បីស្វែងរកជនរងគ្រោះទាំងអស់ដែលនៅសេសសល់ ដោយធានាថា អាចកំណត់អត្តសញ្ញាណបានត្រឹមត្រូវ និងប្រគល់ជូនក្រុមគ្រួសារវិញ។ រហូតមកដល់ពេលនេះអាជ្ញាធរថៃបានសម្របសម្រួលជាមួយស្ថានទូតមីយ៉ាន់ម៉ា ដើម្បីប្រមូលសំណាក DNA យកមកធ្វើការប្រៀបធៀបបាន គំរូ DNA សរុបចំនួន៩៧ហើយ។
គួរបញ្ជាក់ថា អាជ្ញាធរថៃ បន្តស្វែងរកជនរងគ្រោះដែលជាប់នៅក្រោមគំនរបាក់បែក បន្ទាប់ពីការបាក់អគារបណ្តាលមកពីការរញ្ជួយដីកម្រិត៧.៧រ៉ិចទ័រកាលពីថ្ងៃទី២៨មីនា ដែលមានចំណុចកណ្តាលនៅទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា។ កិច្ចខិតខំប្រឹងប្រែងនេះ ក៏កំពុងធ្វើដើម្បីសម្រួលការកកស្ទះចរាចរណ៍នៅតំបន់ជុំវិញនោះដែរ។ រហូតមកដល់ពេលនេះសាកសពខ្លះត្រូវបានកំណត់អត្តសញ្ញាណរួចរាល់ និងខ្លះកំពុងដំណើរការនៅឡើយ៕


អត្ថបទ៖ ប៊ុន សុភាព
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


