ព័ត៌មានអន្ដរជាតិ
លោក Rubio៖ បើដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី សង្គ្រាមនៅអ៊ុយក្រែន នឹងអូសបន្លាយពេល ២ឆ្នាំទៀត
បានមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី ព្រោះតែខឹងចិត្តនឹងលោក ពូទីន ដែលនៅតែគឃ្លើនបាញ់លើទីក្រុងកៀវនោះ ស្រាប់តែកាលពីថ្ងៃអាទិត្យទី២៧ខែមេសាឆ្នាំ២០២៥ រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio និយាយថា ការដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី នឹងធ្វើឲ្យសង្គ្រាមនៅអ៊ុយក្រែន អូសបន្លាយពេល២ឆ្នាំទៀត។

ក្នុងកម្មវីធី Meet the Press របស់ទូរទស្សន៍ NBC, លោក Rubio និយាយថា «រដ្ឋបាលសហរដ្ឋអាមេរិក បានបដិសេធចំពោះការដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី ព្រោះជឿថា ទង្វើបែបនេះនឹងធ្វើឲ្យប៉ះពាល់ដល់កិច្ចចរចានិងនាំឲ្យអរិភាពអូសបន្លាយពេលកាន់តែយូរ។ រាល់នាទីដែលអ្នកធ្វើរឿងនេះ នោះអ្នកកំពុងដើរចេញពីផ្លូវការទូតហើយ។ អ្នកនឹងអូសបន្លាយសង្រ្គាមពីរឆ្នាំទៀត អ៊ីចឹងយើងមិនចង់ឃើញវាកើតឡើងទេ»។
ទន្ទឹមនោះ លោក Rubio អះអាងថា សហរដ្ឋអាមេរិកគឺជាប្រទេសតែមួយគត់ដែលអាចនិយាយបានទាំងទីក្រុងកៀវនិងមូស្គូ ហើយមានតែលោកប្រធានាធិបតី ដូណាល់ ត្រាំ ម្នាក់ប៉ុណ្ណោះដែលមានសក្តានុពលក្នុងការនាំភាគីជម្លោះមកកាន់តុចរចា។

ពាក់ព័ន្ធរឿងទណ្ឌកម្មនេះ កាលពីថ្ងៃសៅរ៍ទី២៦ខែមេសាឆ្នាំ២០២៥ បន្ទាប់ពីជួបជាមួយប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី មួយភ្លែត នៅបុរីវ៉ាទីកង់ លោក ត្រាំ បានបង្ហោះសារលើបណ្តាញ សង្គម Truth Social ដោយគំរាមដាក់ទណ្ឌកម្មរុស្ស៊ីថែមទៀត ព្រោះ ពូទីន មិនព្រមឈប់បាញ់ អ៊ុយក្រែន។
លោកត្រាំ បង្ហោះថា «គ្មានហេតុផលដែល ពូទីន ត្រូវបាញ់មីស៊ីលដាក់តំបន់ស៊ីវិល ទីក្រុង និងទីប្រជុំជនក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះទេ។ វាបណ្តាលចិត្តឲ្យខ្ញុំគិតថា ប្រហែលជាគាត់ មិនចង់បញ្ឈប់សង្រ្គាមឡើយ ដូច្នេះខ្ញុំត្រូវតែដោះស្រាយតាមរបៀបខុសគ្នា ដូចជាតាមរយៈធនាគារឬទណ្ឌកម្មបន្ទាប់បន្សំ។ មានមនុស្សជាច្រើនកំពុងស្លាប់!!!»។

យ៉ាងណាក្តី ជុំវិញរឿងនេះដែរ វិមានក្រឹមឡាំង អះអាងថា ពេលនេះលោកប្រធានាធិបតី ពូទីន យល់ព្រមចូលតុចរចាជាមួយអ៊ុយក្រែនហើយ ដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់។
បើយោងតាមអ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov, លោក ពូទីន បានបង្ហាញពីការត្រៀមខ្លួនចរចាជាមួយអ៊ុយក្រែន និងលើកយកប្រធានបទនេះមកពិភាក្សា ពេលជួបជាមួយប្រេសិតពិសេសរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គឺលោក Steve Witkoff អំឡុងដំណើរទស្សនកិច្ចទីក្រុងមូស្គូ នាពេលថ្មីៗនេះ។
លោក Peskov អះអាងថា «ក្នុងអំឡុងកិច្ចសន្ទនាជាមួយប្រេសិតលោក Witkoff ដែលជាប្រេសិតលោក ត្រាំ, លោក វ្ល៉ាឌីមៀរ ពូទីន បានរំលឹកថា ភាគីរុស្ស៊ីត្រៀមខ្លួនរួចជាស្រេច ដើម្បីចាប់ផ្តើមការចរចាជាមួយអ៊ុយក្រែនជាថ្មី ដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់»៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ គំរាមដាក់ទណ្ឌកម្មរុស្ស៊ីថែមទៀត ព្រោះ ពូទីន មិនព្រមឈប់បាញ់ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


