ព័ត៌មានអន្ដរជាតិ
JD Vance៖ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នឹងមិនចប់ឆាប់ៗទេ
អនុប្រធានាធិបតីអាមេរិក លោក JD Vance បាននិយាយកាលពីថ្ងៃទី១ខែឧសភាប្រាប់សារព័ត៌មាន Fox News ថា សង្រ្គាមរុស្ស៊ី-អ៊ុយក្រែនទំនងជាមិនបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះទេ។

លោក Vance បានបញ្ជាក់ថា ប្រទេសទាំងពីរដឹងពីលក្ខខណ្ឌរបស់គ្នាទៅវិញទៅមកដើម្បីឈានទៅរកសន្តិភាព ប៉ុន្តែកិច្ចព្រមព្រៀងនៅតែមានភាពលំបាក។ លោក Vance បានពណ៌នាស្ថានភាពនាពេលនេះថាជា «ជម្លោះដ៏ព្រៃផ្សៃ និងឃោរឃៅ» ហើយបានស្នើថា ទំនួលខុសត្រូវគឺស្ថិតនៅលើរុស្ស៊ី និងអ៊ុយក្រែន ដើម្បីឈានទៅដល់ដំណោះស្រាយមួយ។
ការលើកឡើងរបស់លោក Vance ស្របនឹងជំហរដ៏យូរអង្វែងរបស់គាត់ដែលថា ទាំងអ៊ុយក្រែន និងរុស្ស៊ីអាចនឹងត្រូវធ្វើសម្បទានទឹកដី ដើម្បីសម្រេចបានដំណោះស្រាយ។ នៅឆ្នាំ២០២៤ លោកបានបោះឆ្នោតប្រឆាំងនឹងជំនួយយោធាបន្ថែមរបស់អាមេរិកដល់អ៊ុយក្រែន ក្រោមហេតុផលថា ការបន្តគាំទ្រនឹងមិនអាចផ្លាស់ប្តូរគន្លងនៃសង្រ្គាមនោះទេ។ លោក Vance ក៏បានរិះគន់រដ្ឋាភិបាលអ៊ុយក្រែន ជុំវិញការព្រួយបារម្ភអំពីអំពើពុករលួយ និងបានអំពាវនាវឲ្យមានការទទួលខុសត្រូវខ្ពស់ក្នុងការប្រើប្រាស់ជំនួយបរទេស។
ជំហររបស់អនុប្រធានាធិបតីអាមេរិក បានរងការរិះគន់ពីប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ដែលបានចាត់ទុកវិធានការដែលស្នើដោយលោក Vance ថាជារឿងដែលជ្រុលនិយមពេក។ ភាពតានតឹងរវាងលោក Vance និងលោក ហ្សេលេនស្គី ត្រូវបានបង្ហាញយ៉ាងច្បាស់ក្នុងអំឡុងពេលកិច្ចប្រជុំការិយាល័យរាងពងក្រពើខែកុម្ភៈឆ្នាំ២០២៥ ដែលបង្កឲ្យមានជម្លោះបែកផ្សែងពេញសេតវិមាន និងបណ្ដាលឲ្យមានការលុបចោលភ្លាមៗនៃកិច្ចព្រមព្រៀងរ៉ែរវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែនដែលបានគ្រោងទុក៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


