ព័ត៌មានអន្ដរជាតិ
ឥណ្ឌា ផ្តាំទៅប៉ាគីស្ថានវិញ! បើហ៊ានសងសឹក ខ្លួននឹងបាញ់ថែមទៀត
ស្របពេលស្ថានការណ៍កំពុងក្តៅដូចបាយពុះ ប្រទេសឥណ្ឌាបានផ្តាំទៅប៉ាគីស្ថានវិញថា បើពួកគេហ៊ានសងសឹកវិញនោះ ទីក្រុងញូវដែលីនឹងបន្តបាញ់ថែមទៀត។

ការព្រមាននេះចេញពីមាត់រដ្ឋមន្ត្រីការបរទេសឥណ្ឌា Vikram Misri អំឡុងពេលលោកថ្លែងទៅកាន់ប្រេសិតមកពី១៣ប្រទេស ដែលជួបប្រជុំគ្នាក្នុងទីក្រុងញូវដែលី។
តាមការចុះផ្សាយរបស់ India Today កាលពីថ្ងៃពុធទី៧ខែឧសភាឆ្នាំ២០២៥, លោក Misri គូសបញ្ជាក់ថា ការវាយប្រហាររបស់ឥណ្ឌានេះ មិនមែនជាការបញ្ឆេះជម្លោះអ្វីទេ ប៉ុន្តែគឺជាការឆ្លើយតបទៅអំពើភេរវកម្មដ៏សាហាវនៅតំបន់ Pahalgam ដែលផ្តាច់ជីវិតជនស៊ីវិលចំនួន២៦នាក់។

ទោះបីជាយ៉ាងណាក៏ដោយ លោកព្រមានថា បើភាគីប៉ាគីស្ថាន ពិតជាឆ្លើយតបវិញនោះ ឥណ្ឌាក៏នឹងវាយបកទៅវិញដូចគ្នា។
ការព្រមាននេះកើតឡើងចំពេល នាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif បានប្តេជ្ញាឆ្លើយតបនិងផ្តាំទៅឥណ្ឌា ឲ្យត្រៀមខ្លួនទទួលការសងសឹកជាមួយកម្លាំងដ៏ខ្លាំងអស្ចារ្យ ចំពោះការដែលទីក្រុងញូវដែលី បើកប្រតិបត្តិការ Sindoor សម្លាប់ជនស៊ីវិល៣១នាក់ កាលពីថ្ងៃពុធទី៧ខែឧសភាឆ្នាំ២០២៥។
ទោះបែបនេះ លោកមិនបញ្ជាក់ពីពេលវេលានិងទីតាំងនៃការសងសឹកនោះទេ ដោយនិយាយថា បើប៉ាគីស្ថានចង់បាញ់ទីណាឬពេលណា គឺស្រេចលើខ្លួន ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន Khawaja Asif លើកឡើងថា ទីក្រុងអ៊ីស្លាម៉ាបាដ ទំនងជានឹងវាយប្រហារតែលើគោលដៅយោធាក្នុងប្រទេសឥណ្ឌាប៉ុណ្ណោះ មិនមែនគោលដៅស៊ីវិលទេ ព្រោះខ្លួនគោរពច្បាប់អន្តរជាតិ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ឥណ្ឌា ដាក់ពង្រាយមីស៊ីលអាកាសទំនើបៗនៅព្រំដែន ក្រោយប៉ាគីស្ថានព្រមានសងសឹក
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


