ព័ត៌មានអន្ដរជាតិ
ហួសហេតុ សូម្បីពិធីបុណ្យសពក៏យោធាមីយ៉ាន់ម៉ាបាញ់ប្រហារដែរ
សាក្សីបាននិយាយថា នៅថ្ងៃអាទិត្យ ម្សិលមិញនេះ កម្លាំងសន្តិសុខយោធាមីយ៉ាន់ម៉ាបានបាញ់ទៅលើមនុស្សដែលជួបជុំគ្នាក្នុងពិធីបុណ្យសពមួយក្នុងចំណោមមនុស្ស១១៤នាក់ដែលត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍ ដែលបានក្លាយជាថ្ងៃ ថ្លុកឈាមបំផុត ចាប់តាំងពីរដ្ឋប្រហារយោធាថ្ងៃទី១កុម្ភៈ។

បើតាមមនុស្ស៣នាក់ដែលបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ភ្លាមៗនៅថ្ងៃអាទិត្យនោះនៅមិនមានសេចក្តីរាយការណ៍ពីស្លាប់ណាមួយក្នុងពិធីបុណ្យសពដែលត្រូវបានបាញ់ប្រហារនៅតំបន់ Bago ជិតទីក្រុងយ៉ាំងហ្គោនទេ។
ស្ត្រីឈ្មោះ Aye ដែលបម្រើការនៅ Thae Maung Maung បាននិយាយពីសិស្សអាយុ២០ឆ្នាំម្នាក់ក្នុងចំណោមអ្នកស្លាប់កាលពីថ្ងៃសៅរ៍ថា ៖«នៅពេលយើងកំពុងច្រៀងចម្រៀងបដិវត្តដើម្បីគាត់ ស្រាប់តែកម្លាំងសន្តិសុខមកដល់ ហើយក៏បាញ់លើពួកយើង»។
សាក្សីប្រាប់ថា បើទោះជាការបាញ់ទៅលើពិធីបុណ្យសពនោះមិនទាន់មានសេចក្តីរាយការណ៍ពីការស្លាប់ ប៉ុន្តែកន្លែងផ្សេងទៀតនាថ្ងៃអាទិត្យម្សិលមិញ មនុស្ស៣នាក់ត្រូវបានសម្លាប់។ មនុស្សម្នាក់ត្រូវបានសម្លាប់នៅពេលកម្លាំងទាហានបាញ់ពេលយប់ទៅលើក្រុមអ្នកតវ៉ាជិតរដ្ឋធានីណាយពិដោ។

នៅថ្ងៃអាទិត្យមិនមានសេចក្តីរាយការណ៍ពីការតវ៉ាទ្រង់ទ្រាយធំឡើយនៅទីក្រុងយ៉ាំងហ្គោន ឬទីក្រុងធំលំដាប់ទី២ម៉ាន់ដាឡាយ ដែលជាកន្លែងមនុស្សស្លាប់ច្រើនបំផុតកាលពីថ្ងៃសៅរ៍ចំពេល«ទិវាអបអរសាទរកងកម្លាំងប្រដាប់អាវុធ»របស់ប្រទេសមីយ៉ាន់ម៉ា។
ដោយសារមនុស្សស្លាប់ច្រើនពេក ពិធីបុណ្យសពត្រូវបានរៀបចំតាមទីកន្លែងផ្សេងៗជាច្រើន។
យ៉ាងហោចណាស់ក្មេង៦នាក់ដែលមានអាយុពី១០ឆ្នាំដល់១៦ឆ្នាំស្ថិតក្នុងចំណោមអ្នកស្លាប់១១៤នាក់កាលពីថ្ងៃសៅរ៍។ អ្នកតវ៉ាបានហៅជនរងគ្រោះថាជា«ផ្កាយធ្លាក់ពីលើមេឃ»។
មហាអំណាចលោកខាងលិចបានថ្កោលទោសយ៉ាងខ្លាំងចំពោះថ្ងៃថ្លុកឈាម។ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសមីយ៉ាន់ម៉ាបាននិយាយថា កងទព័កំពុងសម្លាប់រង្គាល់ និងបានអំពាវនាវឲ្យពិភពលោកឲ្យផ្តាច់ខ្លួនពីរបបយោធា និងបញ្ឈប់ការផ្គត់ផ្គងអាវុធ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


