ព័ត៌មានអន្ដរជាតិ
G7 ប្តេជ្ញាបន្តបង្កកលុយរបស់រុស្ស៊ី ទាល់សង្គ្រាមបញ្ចប់ ហើយអ៊ុយក្រែនទទួលសំណង
នៅក្នុងកិច្ចប្រជុំកំពូល G7 កាលពីថ្ងៃទី២២ខែឧសភានៅទីក្រុង Banff ប្រទេសកាណាដា ក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលមកពី G7 បានអះអាងសាជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការបង្កកទ្រព្យសម្បត្តិរបស់រុស្ស៊ីរហូតដល់កិច្ចព្រមព្រៀងសន្តិភាពត្រូវបានសម្រេចនៅអ៊ុយក្រែន ហើយទីក្រុងមូស្គូផ្តល់សំណងសម្រាប់ការខូចខាតដែលទាក់ទងនឹងសង្គ្រាម។

ការសម្រេចចិត្តនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រទូលំទូលាយដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញរបស់អ៊ុយក្រែន និងរារាំងការឈ្លានពានបន្ថែមទៀត។
សេចក្តីថ្លែងការណ៍ G7 បានលើកឡើងថា «យើងថ្កោលទោសការបន្តសង្រ្គាមដ៏ឃោរឃៅរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន និងសូមសរសើរចំពោះភាពធន់ដ៏ធំធេងពីប្រជាជន និងសេដ្ឋកិច្ចអ៊ុយក្រែន»។ G7 បានសង្កត់ធ្ងន់ថា អ៊ុយក្រែនបានរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយយ៉ាងពេញទំហឹងក្នុងឆ្នាំ២០២២។ ក្នុងន័យនេះ G7 បានអះអាងជាថ្មីនូវការគាំទ្រយ៉ាងខ្ជាប់ខ្ជួនរបស់ខ្លួនចំពោះអធិបតេយ្យភាព បូរណភាពទឹកដី និងសិទ្ធិជារដ្ឋឯករាជ្យ ដោយកំណត់គោលការណ៍ទាំងនេះថាជាកត្តាចាំបាច់សម្រាប់«សន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែង»។
G7 បានយល់ព្រមបង្កើតប្រាក់កម្ចីចំនួន ៥០ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ដោយប្រើប្រាស់ប្រាក់ចំណេញដែលរកបានពីប្រាក់ប្រហែល ៣០០ពាន់លានដុល្លារនៅក្នុងទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានកាន់កាប់ជាចម្បងនៅក្នុងសហភាពអឺរ៉ុប។
ជំហររបស់ក្រុម G7 បានទាញប្រតិកម្មខ្លាំងៗពីក្រុងមូស្គូ។ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន កន្លងមកបានថ្កោលទោសទង្វើនេះថាជា«ចោរកម្ម» ហើយបានព្រមានអំពីការសងសឹកដែលអាចកើតមាន។ មន្ត្រីរុស្ស៊ីអះអាងថា ការបង្កកទ្រព្យសម្បត្តិនេះខ្វះមូលដ្ឋានច្បាប់ និងរំលោភលើសិទ្ធិអធិបតេយ្យភាព។
ទោះមានប្រតិកម្មមិនពេញចិត្តពីភាគីរុស្ស៊ីក៏ដោយ G7 នៅតែរក្សាជំហរនៅក្នុងវិធីសាស្ត្ររបស់ខ្លួន។ សេចក្តីថ្លែងការណ៍របស់ G7 លើកនេះបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាការដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុប្រឆាំងនឹងរុស្ស៊ី និងធានាថា កិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញនាពេលអនាគតនៅអ៊ុយក្រែនមិនត្រូវបានកេងប្រវ័ញ្ចដោយប្រទេសដែលបានគាំទ្រទីក្រុងមូស្គូក្នុងអំឡុងពេលជម្លោះនោះទេ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


