ព័ត៌មានអន្ដរជាតិ
រដ្ឋបាលអាមេរិកដកទណ្ឌកម្មកន្លះឆ្នាំដល់រដ្ឋាភិបាលថ្មីរបស់ស៊ីរី ខណៈ Trump Tower នឹងត្រូវសង់នៅស៊ីរី
ក្រសួងការបរទេសអាមេរិកបានចេញរសេចក្តីប្រកាសព័ត៌មានមួយដែលបានលើកឡើងថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បានសម្រេចលើកលែងទណ្ឌកម្ម (waiver on sanctions) រយៈពេល ១៨០ ថ្ងៃ ដែលត្រូវបានដាក់លើប្រទេសស៊ីរីក្នុងឆ្នាំ២០១៩ ដែលកាលនោះដឹកនាំដោយ អតីតប្រធានាធិបតី Bashar al-Assad ដែលបានចាញ់សង្គ្រាមកាលពីខែធ្នូឆ្នាំ២០២៤ ហើយរត់ទៅជ្រកកោននៅប្រទេសរុស្ស៊ី។
វិធានការរបស់រដ្ឋបាលសហរដ្ឋអាមេរិកនេះ នឹងជួយសម្រួលដល់ការផ្គត់ផ្គង់អគ្គិសនី និងការផ្គត់ផ្គង់ទឹកនៅក្នុងប្រទេសស៊ីរី ដែលត្រូវបានរាយការណ៍ថា ជួបប្រទះការខ្វះខាតទឹកដ៏ខ្លាំងក្នុងរយៈពេល៧០ឆ្នាំ។ នៅក្នុងលិខិតនោះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio បានពន្យល់ថា៖«សកម្មភាពថ្ងៃនេះតំណាងឱ្យជំហានដំបូងក្នុងការបង្ហាញចក្ខុវិស័យរបស់ប្រធានាធិបតី [អាមេរិក] លោក ដូណាល់ ត្រាំ អំពីទំនាក់ទំនងថ្មីរវាងប្រទេសស៊ីរី និងសហរដ្ឋអាមេរិក»។
អ្នកការទូតកំពូលរបស់អាមេរិករូបនេះបានសន្និដ្ឋានថា៖«ប្រធានាធិបតីបានបញ្ជាក់ច្បាស់លាស់ហើយ ពីការរំពឹងទុករបស់គាត់ថា ការបន្ធូរបន្ថយនឹងត្រូវបានអនុវត្តតាមដោយសកម្មភាពភ្លាមៗដោយរដ្ឋាភិបាលស៊ីរីលើអាទិភាពគោលនយោបាយសំខាន់ៗ»។
កាលពីថ្ងៃសុក្រ ក្រសួងរតនាគារបានចេញអាជ្ញាប័ណ្ណទូទៅដើម្បីផ្តល់ការបន្ធូរបន្ថយទណ្ឌកម្មភ្លាមៗសម្រាប់ប្រទេសស៊ីរី។
នាថ្ងៃទី ១៤ ឧសភា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានជួបពិភាក្សាជាមួយប្រធានាធិបតីបណ្តោះអាសន្នរបស់ស៊ីរី លោក Ahmed al-Sharaa នៅទីក្រុង Riyadh។ លោក Ahmed al-Sharaa បានដឹកនាំការបះបោរប្រឆាំង រដ្ឋាភិបាល Bashar al-Assad ដែលបានដឹកនាំប្រទេសស៊ីរីបន្តពីឪពុករបស់លោកអស់រយៈពេលជាច្រើនទសវត្សរ៍ រហូតដល់ទម្លាក់ចេញពីអំណាចនៅចុងឆ្នាំ២០២៤។
លោក Ahmed al-Sharaa ក៏មានឈ្មោះជា មេភេរវករ ក្នុងបញ្ជីរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ជាពិសេសនៅក្នុងឆ្នាំ២០១៨ ក្នុងរដ្ឋបាលលោក ដូណាល់ ត្រាំ កាលពីអាណត្តិទី១។ ប៉ុន្តែភាពល្អូកល្អើនរវាង លោក Ahmed al-Sharaa នឹងបស្ចឹមប្រទេសបានកើតឡើងក្រោយពេលដែលលោកផ្តួលរំលំរដ្ឋាភិបាលរបស់លោក Bashar al-Assad ដែលគាំទ្រដោយប្រទេសរុស្ស៊ី។
ជំនួបនេះជាជំនួបលើកដំបូងរវាងមេដឹកនាំប្រទេសទាំងពីរក្នុងរយៈពេល២៥ឆ្នាំ។ លោក ត្រាំ បាននិយាយថា ប្រទេសរបស់លោកនឹងចាប់ផ្តើមដកទណ្ឌកម្មជាច្រើនទសវត្សរ៍មកលើទីក្រុង ដាម៉ាស (Damascus) ។ ជាងនេះទៅទៀត អង្គការរបស់ លោក ដូណាល់ ត្រាំ ឈ្មោះ Trump Organization ដែលដឹកនាំដោយកូនប្រុសទី២របស់លោក គឺ Eric Trump នឹងធ្វើការរួមគ្នាជាមួយក្រុមហ៊ុនក្នុងតំបន់មជ្ឈិមបូព៌ា វិនិយោគសាងសង់ Trump Tower ក្នុងទីក្រុងដាម៉ាស ហើយត្រូវបានគេប៉ានស្មានថា មានតម្លៃចន្លោះពី១០០ទៅ២០០លានដុល្លារ៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


