ព័ត៌មានអន្ដរជាតិ
Macron៖ លោកខាងលិចនិងអឺរ៉ុប កំពុងប្រឈមការបាត់បង់ទំនុកចិត្ត បើដោះស្រាយជម្លោះនៅអ៊ុយក្រែន និងហ្គាហ្សា មិនចេញឆាប់ៗ
ថ្លែងក្នុងកិច្ចប្រជុំកំពូល Shangri-la នៅប្រទេសសិង្ហបុរីកាលពីថ្ងៃសុក្រទី៣០ខែឧសភាឆ្នាំ២០២៥ ប្រធានាធិបតីបារាំង Emmanuel Macron បានព្រមានខ្លាំងៗថា សហរដ្ឋអាមេរិកនិងអឺរ៉ុប កំពុងប្រឈមនឹងការបាត់បង់ភាពជឿជាក់របស់ពួកគេហើយ និងត្រូវរងការចោទប្រកាន់ថាមាន «ស្តង់ដារទ្វេ» ប្រសិនបើពួកគេដោះស្រាយសង្គ្រាមនៅអ៊ុយក្រែននិងហ្គាហ្សា មិនចេញក្នុងពេលឆាប់ៗនេះទេនោះ។

ជុំវិញសង្គ្រាមអ៊ុយក្រែន លោក Macron និយាយថា «ប្រសិនបើយើងអនុញ្ញាតឲ្យរុស្ស៊ី ចូលកាន់កាប់ផ្នែកមួយនៃទឹកដីអ៊ុយក្រែន ដោយគ្មានការរឹតបន្តឹង ឬដោយគ្មានប្រតិកម្មណាមួយពីពិភពលោកនោះ តើនឹងមានអ្វីកើតឡើងនៅតៃវ៉ាន់? តើអ្នកនឹងធ្វើអ្វីនៅថ្ងៃដែលរឿងបានកើតឡើងនៅហ្វីលីពីន?»។
លោកបន្តថា ««អ្វីដែលជាប់ពាក់ព័ន្ធក្នុងប្រទេសអ៊ុយក្រែន គឺជាភាពជឿជាក់រួមរបស់យើងដែលថាយើងនៅតែអាចរក្សាបាននូវបូរណភាពទឹកដីនិងអធិបតេយ្យភាពរបស់ប្រជាជន។ គ្មានស្តង់ដារពីរទេ។ មនុស្សជាច្រើននៅអាស៊ីព្រួយបារម្ភអំពីអស្ថិរភាពក្នុងតំបន់ ប្រសិនបើចិនព្យាយាមប្រើកម្លាំងបង្រួបបង្រួមជាមួយតៃវ៉ាន់។ ចិនក៏ប៉ះទង្គិចកាន់តែខ្លាំងជាមួយហ្វីលីពីនជុំវិញការទាមទារនៅសមុទ្រចិនខាងត្បូងដែរ»។

ទន្ទឹមនោះ លោក Macron ក៏លើកឡើងអំពីស្តង់ដារពីរ លើសង្រ្គាមនៅហ្គាហ្សាផងដែរ ដោយទទួលស្គាល់ថា លោកខាងលិចបានបើកដៃដល់អ៊ីស្រាអែលពេក។ លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការខិតខំឆ្ពោះទៅរកបទឈប់បាញ់ និងការទទួលស្គាល់គ្នាទៅវិញទៅមកនៃរដ្ឋប៉ាឡេស្ទីន។ លោកនិយាយថា «ប្រសិនបើយើងបោះបង់ចោលតំបន់ហ្គាហ្សា ប្រសិនបើយើងចាត់ទុកថាមានច្រកឥតគិតថ្លៃសម្រាប់អ៊ីស្រាអែល ទោះបីជាយើងថ្កោលទោសការវាយប្រហារភេរវកម្មក៏ដោយ តែយើងនៅតែសម្លាប់ភាពជឿជាក់របស់យើងនៅក្នុងពិភពលោកទាំងមូលដដែល»។
សូមជម្រាបថា ប្រធានាធិបតីបារាំងគឺជាមេដឹកនាំអឺរ៉ុបដំបូងគេ ដែលថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចសន្ទនានេះ។ Shangri-la ឆ្នាំនេះគឺជាលើកទី២២ហើយ ដែលរៀបចំឡើងដោយវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងមានអ្នកចូលរួមមកពី៤៧ប្រទេស រួមទាំងរដ្ឋមន្ត្រី ប្រមុខកងកម្លាំងការពារជាតិ និងអ្នកសិក្សាល្បីៗ។
ក្នុងចំណោមភ្ញៀវធំៗដែលចូលស្តាប់ក្នុងជំនួបកំពូលនេះ ក៏រួមមានទាំងរដ្ឋមន្ត្រីការពារជាតិអាមេរិក Pete Hegseth ផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ Macron ចេញមុខបកស្រាយថា លោកនិងភរិយាគ្រាន់ញោះគ្នាលេងប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


