ព័ត៌មានអន្ដរជាតិ
Macron ចេញមុខបកស្រាយថា លោកនិងភរិយាគ្រាន់ញោះគ្នាលេងប៉ុណ្ណោះ
ក្រោយផ្ទុះវីដេអូជំទាវ Brigitte រុញមុខស្វាមី Emmanuel Macron ក្នុងយន្តហោះនៅពេលចុះចតនៅលើទឹកដីវៀតណាម សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋកាលពីរាត្រីថ្ងៃអាទិត្យទី២៥ខែឧសភាឆ្នាំ២០២៥ ពេលនេះប្រធានាធិបតីបារាំង Emmanuel Macron បានចេញមុខបកស្រាយហើយថា លោកនិងភរិយាមិនមានទាស់គ្នាអ្វីទេ ពោលគឺអ្នកទាំងពីរគ្រាន់ញោះគ្នាលេងប៉ុណ្ណោះ។

ក្នុងវីដេអូដែលចែកចាយពេញបណ្តាញសង្គមដ៏ល្បីកក្រើក គេឃើញប្រធានាធិបតីបារាំង ត្រូវភរិយារុញមុខ ពេលទ្វារយន្តហោះបើក នៅឯអាកាសយានដ្ឋានអន្តរជាតិ Noi Bai នៃទីក្រុងហាណូយ ហើយក្រោយចុះយន្តហោះ គេក៏ចាប់អារម្មណ៍ឃើញលោក Macron ដើរក្តាប់ដៃ ហាក់ដូចជាមានកំហឹងផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទទី២៦ខែឧសភា លោក Macron និយាយថា «ពិតជាស្មានមិនដល់មែន ដែលគ្រប់គ្នាត្រូវមកជជែកវែកញែកគ្នាអំពីរឿងនេះ។ មានវីដេអូដែលខ្ញុំនិងភរិយាញោះគ្នាលេង ប៉ុន្តែវាបែរជាធ្វើឲ្យគ្រប់គ្នាលើកជាប្រធានបទមកជជែកទៅវិញ»។

ទោះបីជាយ៉ាងណាក៏ដោយ វិមាន Elysee មិនបានចេញបកស្រាយអ្វីទេជុំវិញរឿងនេះ។
សូមជម្រាបថា លោក Macron មកបំពេញទស្សនកិច្ចផ្លូវរដ្ឋជាមួយភរិយា តបតាមការអញ្ជើញរបស់ប្រធានាធិបតីវៀតណាម Luong Cuong ដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗនិងស៊ីញេកិច្ចព្រមព្រៀង ជាច្រើន។
ដើមឡើយ លោក Macron គឺជាកូនសិស្សរបស់អ្នកនាង Brigitte ប៉ុន្តែអ្នកទាំងពីរ បានរៀបការជាមួយគ្នាក្នុងឆ្នាំ២០០៧។ Brigitte បង Macron ២៤ឆ្នាំ ដែលកត្តាអាយុនេះបង្កការញញែកវែកញែករួចមកហើយនៅក្នុងប្រទេសបារាំង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ Macron ចាប់ផ្តើមទស្សនកិច្ចផ្លូវរដ្ឋនៅ វៀតណាម ជាមួយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


