Connect with us

ព័ត៌មានអន្ដរជាតិ

អគ្គិភ័យឆេះហាងលក់សម្ភារៈផ្ទះបាយយ៉ាងសន្ធោសន្ធៅនៅថៃ បង្កការខាតបង់រាប់លានដុល្លារ

បានផុស

នៅ

អគ្គិភ័យយ៉ាងសន្ធោសន្ធៅ បានឆាបឆេះហាងលក់សម្ភារៈផ្ទះបាយនៅក្រុង Udon Thani ប្រទេសថៃ បង្កការខាតបង់ក្នុងទំហំទឹកប្រាក់រាប់លានដុល្លារ ប៉ុន្តែមិនមានសេចក្តីរាយការណ៍អំពីមនុស្សស្លាប់នោះទេ។

(រូបថត៖​ Khaosod)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ Khaosod, អគ្គិភ័យបានឆាបឆេះនាវេលាម៉ោង៩:៣០នាទីយប់ថ្ងៃសុក្រទី១៣ខែមិថុនា ខណៈមូលហេតុមិនត្រូវបានគេដឹងឡើយ ប៉ុន្តែគេសង្ស័យថា ប្រហែលមកពីទុស្សេខ្សែភ្លើង។

ប៉ូលិសបានឲ្យដឹងថា ហាងនេះគឺមានកម្ពស់៣ជាន់ មាន៣ប្លុកលក់គ្រឿងសម្ភារៈផ្ទះបាយនិងគ្រឿងសង្ហារិមផងដែរ ហើយក្រុមពន្លត់អគ្គិភ័យបានប្រើរថយន្តពន្លត់អស់៧គ្រឿង ដើម្បីគ្រប់គ្រងស្ថានការណ៍ក្នុងរយៈពេល១ម៉ោង។

ប៉ូលិសបញ្ជាក់ថា អគ្គិភ័យបានរាលដាលយ៉ាងលឿនពិបាកគ្រប់គ្រងព្រោះក្នុងហាងនោះសុទ្ធតែមានសម្ភារៈងាយឆាបឆេះ ដូចជាជ័រជាដើម៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៨ វិនាទី មុន

អគ្គិភ័យឆេះហាងលក់សម្ភារៈផ្ទះបាយយ៉ាងសន្ធោសន្ធៅនៅថៃ បង្កការខាតបង់រាប់លានដុល្លារ

ជីវិតកម្សាន្ដ២៩ នាទីutes មុន

ទេព បូព្រឹក្ស ផ្តាំអ្នកជ្រុលនិយមថៃថា បើចង់បានសម្បត្តិខ្មែរខ្លាំង គួរធ្វើបុណ្យផ្សងកើតជាខ្មែរ

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

អ៊ីរ៉ង់ បន្តសងសឹក ដោយបាញ់មីស៊ីលរាប់រយគ្រាប់ ចូលអ៊ីស្រាអែល

ព័ត៌មានជាតិ៤៥ នាទីutes មុន

តើ​មុនស្នើ​​​​ជួសជុល​​ប្រាសាទ​​បុរាណ​នៅ​រមណីយដ្ឋាន​អង្គរ ត្រូវ​ឆ្លងកាត់ការ​ពិនិត្យសិក្សា​​​​អ្វី​ខ្លះ?

ចរាចរណ៍៨ ម៉ោង មុន

រថយន្ត​គេច​ពី​ម៉ូតូ រអិលរ៉េចង្កូតក្រឡាប់​ធ្លាក់​ធុងស្តុកទឹក សង្កត់លើមនុស្សប្រុសស្រី៥នាក់​រង​របួស​ធ្ងន់​ស្រាល

Sokha Hotels

ព័ត៌មានពេញនិយម