Connect with us

ព័ត៌មានអន្ដរជាតិ

មេដឹកនាំកំពូលអ៊ីរ៉ង់ ប្រកាសថា «សមរភូមិចាប់ផ្តើមហើយ! គ្មានការត្រាប្រណីទេ»

បានផុស

នៅ

មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei បានព្រមានខ្លាំងៗទៅសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលថា «សមរភូមិចាប់ផ្តើមហើយ! គ្មានការត្រាប្រណីទេ»។

មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសារបង្ហោះលើបណ្តាញសង្គម X នៅថ្ងៃពុធទី១៧ខែមិថុនាឆ្នាំ២០២៥  លោក Khamenei ​សរសេរថា «ក្នុងនាម Haidar ដ៏ថ្លៃថ្នូ ការសមរភូមិចាប់ផ្តើមហើយ! យើងត្រូវតែឆ្លើយតបយ៉ាងខ្លាំងក្លាបំផុតចំពោះរបប Zionist របស់ពួកភេរវករ។

ការព្រមានរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ កើតឡើងមិនយូរប៉ុន្មានបន្ទាប់ពី ប្រមុខសេតវិមាន ដូណាល់ ត្រាំ ​តម្រូវឲ្យលោកចុះចាញ់ដោយឥតលក្ខខណ្ឌ ហើយសហរដ្ឋអាមេរិក ក៏បានបញ្ជូនសព្វាវុធធុនធ្ងន់ ជាពិ​សេសគឺយន្តហោះចម្បាំងតែម្តង ទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីជួយអ៊ីស្រាអែល ប្រយុទ្ធនឹងទីក្រុងតេហេរ៉ង់។

មីស៊ីលអ៊ីរ៉ង់ បាញ់ទៅលើអ៊ីស្រាអែល (រូបថត៖ Reuters)

លោក ត្រាំ បានបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃអង្គារទី១៧ខែមិថុនាឆ្នាំ២០២៥ ដោយសរសេរថា «ត្រូវតែចុះចាញ់ដោយគ្មានលក្ខខណ្ឌ»។ ក្នុងការបង្ហោះជាបន្តបន្ទាប់នោះ ប្រធានាធិបតីអាមេរិកវ័យ៧៩ឆ្នាំរូបនេះក៏លើកឡើងដែរថា «ឥឡូវ យើងគ្រប់គ្រងផ្ទៃមេឃលើប្រទេសអ៊ីរ៉ង់បានទាំងស្រុងហើយ»។

ក្រោយមក យន្តហោះចម្បាំងអាមេរិក F-16, F-22 និង F-35 ក៏បានចាកចេញពីមូលដ្ឋានទ័ពអាកាស Lakenheath ភាគខាងកើតចក្រភពអង់គ្លេស ឆ្ពោះទៅកាន់តំបន់មជ្ឈិមបូព៌ា។

មីស៊ីលអ៊ីរ៉ង់ បាញ់ទៅលើអ៊ីស្រាអែល (រូបថត៖ Reuters)

ពាក់ព័ន្ធរឿងនេះ មន្ទីរបញ្ចកោណមិននិយាយអ្វីឡើយ ប៉ុន្តែ Reuters រាយការណ៍កាលពីថ្ងៃចន្ទថា អាមេរិកបានបញ្ជូនយន្តហោះចាក់ប្រេងទ្រង់ទ្រាយធំទៅកាន់មូលដ្ឋានអឺរ៉ុបរួចហើយ ដើម្បីប្រុងជើងការបញ្ជូនទៅតំបន់មជ្ឈិមបូព៌ា ស្របពេលស្ថានការណ៍កំពុងក្តៅគគុក។

សូមបញ្ជាក់ថា សហរដ្ឋអាមេរិកមានកម្លាំងយោធាដ៏ធំរួចទៅហើយនៅមជ្ឈិមបូព៌ា ពោលគឺមានកងទ័ពជិត ៥០ ០០០នាក់ រួមទាំងប្រព័ន្ធការពារដែនអាកាស យន្តហោះចម្បាំង និងនាវាចម្បាំងដែលអាចស្ទាក់ចាប់ និងបាញ់ទម្លាក់មីស៊ីលរបស់សត្រូវ ផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី៖ អ៊ីស្រាអែល កំពុងបង្កហានិភ័យនៃគ្រោះមហន្តរាយនុយក្លេអ៊ែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

មេដឹកនាំកំពូលអ៊ីរ៉ង់ ប្រកាសថា «សមរភូមិចាប់ផ្តើមហើយ! គ្មានការត្រាប្រណីទេ»

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

អ៊ីរ៉ង់​ជំរុញ​ឲ្យ​​ពលរដ្ឋ​លុប WhatsApp ខណៈ​កំពុង​ផ្ទុះ​សង្គ្រាម​ជាមួយ​អ៊ីស្រាអែល

ព័ត៌មានជាតិ២៤ នាទីutes មុន

កម្ពុជា ស្នើ​អឺរ៉ុបពង្រីកយុទ្ធសាស្ត្រគាំទ្រ​​បរិវត្តកម្មឧស្សាហកម្ម ខណៈខ្លួនត្រៀមចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា

ជីវិតកម្សាន្ដ២៨ នាទីutes មុន

​ទស្សនិកជនចំហមាត់ភ្ញាក់ផ្អើល ក្រោយឃើញសម្រស់ឪពុក​ Fan Bingbing ​ក្នុងវ័យ ៧៣ ឆ្នាំ

ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

រុស្ស៊ី៖ អ៊ីស្រាអែល កំពុងបង្កហានិភ័យនៃគ្រោះមហន្តរាយនុយក្លេអ៊ែរ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មហាជនប្រមាណ១៥ម៉ឺននាក់ ចូលរួមដើរថ្មើរជើង បង្ហាញការរួមគ្នាជាធ្លុងមួយ គាំទ្ររដ្ឋាភិបាល និងកងទ័ពជួរមុខ 

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ព្យុះ Wutip នាំ​ទឹកភ្លៀង និងទឹកជំនន់​ដល់​កម្រិត​​ខ្ពស់​​ជាប្រវត្តិសាស្ត្រនៅភាគកណ្តាលវៀតណាម

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

តើអ៊ីរ៉ង់ប្រើមីស៊ីលអ្វី ទើបអាចបាញ់ទម្លុះខែលការពារដ៏ខ្លាំងរបស់អ៊ីស្រាអែលបាន?

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ តម្រូវឲ្យអ៊ីរ៉ង់ «ចុះចាញ់ដោយគ្មានលក្ខខណ្ឌ»

Sokha Hotels

ព័ត៌មានពេញនិយម