ជីវិតកម្សាន្ដ
រឿងអាស្រូវគ្រឿងញៀន Yoo Ah-in រសាត់បន្តិចម្តងៗ ព្រោះភាពយន្ត ២ ទទួលជោគជ័យយ៉ាងត្រចះត្រចង់
ទោះបីជាប្រឈមមុខនឹងភាពចម្រូងចម្រាសច្រើនក៏ដោយ ក៏ខ្សែភាពយន្តថ្មីៗចំនួនពីររបស់តារាសម្ដែងកូរ៉េ Yoo Ah-in ក្រោមចំណងជើងថា «The Match» និង «Hi-Five» បានយកឈ្នះលើរឿងអាស្រូវដែលតារាប្រុសពុងប្រឈមមុខ និងទទួលបានភាពជោគជ័យក្នុងប្រអប់សំបុត្រ។

រឿង «The Match» ដែលបានចេញផ្សាយកាលពីខែមីនា ទទួលបានការចូលមើលលើសពី ២ លានដងក្នុងរយៈពេលត្រឹមតែ ២៧ ថ្ងៃ ក្លាយជាខ្សែភាពយន្តកូរ៉េដែលរកចំណូលបានខ្ពស់បំផុតទី២ ក្នុងឆ្នាំ ២០២៥ ។ ភាពយន្តនេះក៏ទទួលបានពិន្ទុដាច់រហូតដល់ ១.៨ លានដង ដែលបង្ហាញពីការទាក់ទាញយ៉ាងខ្លាំងដល់ទស្សនិកជន។ ទន្ទឹមនឹងនេះ រឿង «Hi-Five» ដែលបានចេញផ្សាយកាលពីខែឧសភា បានទាក់ទាញអ្នកទស្សនាច្រើនជាង១លានដង ដោយជាប់ចំណាត់ថ្នាក់ទី៥ ក្នុងចំណោមខ្សែភាពយន្តកូរ៉េដែលបានចេញផ្សាយនៅឆ្នាំនេះ។
ភាពយន្ដទាំងពីរបានប្រឈមមុខនឹងការលំបាកជាច្រើនមុនពេលចេញផ្សាយ ដោយសារតែការចូលរួមរបស់ Yoo Ah-in។ «The Match» ដើមឡើយគ្រោងនឹងចេញផ្សាយនៅឆ្នាំ ២០២៣ ប៉ុន្តែត្រូវបានពន្យារពេលដោយសារភាពចម្រូងចម្រាសជុំវិញការប្រើប្រាស់គ្រឿងញៀនរបស់លោក។ ដូចគ្នានេះដែរ «Hi-Five» ក៏ត្រូវបានពន្យារពេល ហើយទើបតែចេញថ្មីៗនេះដូចគ្នា។
ថ្វីដ្បិតតែតារាសម្ដែងវ័យ៣៨ឆ្នាំ មិនបានចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយសម្រាប់ភាពយន្តទាំងពីរនោះ ហើយក៏មិនបានបង្ហាញខ្លួននៅលើផ្ទាំងរូបភាពសំខាន់ដូចតួសម្ដែងដទៃ បើទោះបីជាខ្លួនជាតួឯកក្នុងរឿងទាំងពីរនេះក៏ដោយ។ យ៉ាងណាមិញ ការសម្ដែងរបស់លោកក្នុងភាពយន្តទាំងពីរ ត្រូវបានគេសរសើរថារឹងមាំ និងគួរឲ្យចាប់អារម្មណ៍ជាច្រើន។

អ្នករិះគន់និយាយថា ជោគជ័យនៃភាពយន្តទាំងនេះមិនមែនមកពីតារាសម្ដែង Yoo Ah-in ទេ។ ភាពយន្តទាំងពីរមានតួសម្តែងចម្រុះដោយសារតែក្នុងរឿង The Match មានតួនាំមុខដូចជាតារាប្រុសលោក Lee Byung-hun ចំណែកក្នុងរឿង Hi-Five តារាស្រី Lee Jae-in ជាអ្នកគ្រប់គ្រងសាច់រឿង ខណៈពេលដែលអ្នកទស្សនាមួយចំនួនអាចមានអារម្មណ៍មិនសប្បាយចិត្តជាមួយនឹងវត្តមានរបស់តួប្រុស ហើយសាច់រឿងដ៏ទាក់ទាញ និងតម្លៃនៃការកម្សាន្តជួយឲ្យវាយកឈ្នះលើអារម្មណ៍អ្នកទស្សនាបាន។
យ៉ាងណាមិញ ដូចដែលទស្សនិកជនជាច្រើនធ្លាប់ដឹងហើយថា នៅប្រទេសកូរ៉េ ខ្សែភាពយន្តដែលមានតួសម្តែងពាក់ព័ន្ធនឹងរឿងអាស្រូវ ច្រើនតែត្រូវបានពន្យារពេល ឬលុបចោល។ អ្នករិះគន់និយាយថា ភាពជោគជ័យនៃ «The Match» និង «Hi-Five» បាននាំមកនូវសេចក្តីសង្រ្គោះមិនត្រឹមតែដល់ Yoo Ah-in ប៉ុណ្ណោះទេ ថែមទាំងដល់ផលិតករ និងសមាជិកនាវិកដែលបានផលិតខ្សែភាពយន្តទាំងនេះផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ផ្ទុះចម្រូងចម្រាស ក្រោយសមាជិក NewJeans ម្នាក់លេចមុខនៅក្លឹប ទាំងកំពុងជាប់បម្រាមតុលាការ
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


