ព័ត៌មានអន្ដរជាតិ
មេបក្ស Bhumjaithai បង្ហោះរូបស្និទ្ធស្នាលជាមួយមេទ័ព Boonsin Padklang
ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Anutin Charnvirakul ដែលទើបប្រកាសដក គណបក្ស Bhumjaithai របស់លោក ពីរដ្ឋាភិបាលចម្រុះដឹកនាំដោយនាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ បានបង្ហោះរូបភាពជិតស្និទ្ធជាមេបញ្ជាការភូមិភាគ២ លោក Boonsin Padklang ដែលល្បីថា មិនបានស្តាប់នយោបាយរដ្ឋមន្ត្រីស្របច្បាប់ជាយូរមកហើយ។

ការបង្ហោះរូបភាពសិ្នទ្ធស្នាលនេះ គឺកើតឡើង ក្រោយការប្រកាសដកគណបក្ស Bhumjaithai ពីរដ្ឋាភិបាលចម្រុះដឹកនាំដោយគណបក្ស Pheu Thai របស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ និងទាមទារឲ្យលោកស្រីនាយករដ្ឋមន្ត្រី ទទួលខុសត្រូវចំពោះខ្លឹមសារសំឡេងសន្ទនាជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្តេច ហ៊ុន សែន ដែលអ្នកទាំងពីរបានសន្ទនាចរចាជុំវិញពេលវេលាបើកនិងបិទព្រំដែនថៃនិងកម្ពុជា។
លោក Anutin Charnvirakul ប្រធានគណបក្ស Bhumjaithai បានកើតជម្លោះជាមួយគណបក្សភឿថៃមួយរយៈកាលចុងក្រោយ បន្ទាប់ពីលោកស្រី ផែថងថាន គ្រោងរុះរើគណៈរដ្ឋមន្ត្រី ដោយស្នើយកក្រសួងមហាផ្ទៃពីគណបក្ស Bhumjaithai មកគ្រប់គ្រង។
ដំបូលឡើងគណបក្សភឿថៃចង់ប្រគល់ឲ្យគណបក្ស Bhumjaithai នូវកូតាចំនួន២ក្រសួង គឺក្រសួងសុខាភិបាល និងទីស្តីការគណៈរដ្ឋមន្ត្រី ជាថ្នូរទទួលយកក្រសួងមហាផ្ទៃ ឬក៏ត្រូវរុញគណបក្សនេះនៅក្រៅរដ្ឋាភិបាលតែម្តង ដោយដាក់ឱសានវាទត្រឹមម៉ោង៣រសៀលនេះ។ ទីបំផុត គណបក្ស Bhumjaithai ដកខ្លួនពីរដ្ឋាភិបាល និងងាកទៅបង្ហាញភាពជិតស្និទ្ធជាមួយមេបញ្ជាការយោធា Boonsin Padklang ដែលកំពុងផ្ទុះការចាប់អារម្មណ៍ថា មិនស្តាប់រដ្ឋាភិបាលលោកស្រី ផែថងថាន នោះស្រាប់៕

-
កីឡា១៤ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


