ព័ត៌មានអន្ដរជាតិ
ខឹងបក្សខ្លួនបន្តស្ថិតក្នុងរដ្ឋាភិបាលចម្រុះដឹកនាំដោយភឿថៃ សមាជិកសភាប្រកាសលាឈប់
សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ (Democrat Party) ម្នាក់ គឺលោកស្រី Watanya «Madam Dear» Bunnag បានប្រកាសលាលែងពីគណបក្សប្រជាធិបតេយ្យនៅថ្ងៃទី២៣ខែមិថុនា បន្ទាប់ពីការបោះក្នុងចំណោមគណៈកម្មាធិការប្រតិបត្តិរបស់គណបក្សដើម្បីបន្តនៅក្នុងសម្ព័ន្ធភាពជាមួយគណបក្សភឿថៃ ដែលធ្វើឲ្យរដ្ឋាភិបាលចម្រុះថៃកាន់តែបាត់បង់ការគាំទ្រ។

សេចក្តីរាយការណ៍របស់ The Nation បានផ្សាយថា តំណាងរាស្រ្ត Watanya Bunnag ដែលត្រូវបានគេស្គាល់ថាជា «Madam Dear» បានប្រកាសលាលែងពីគណបក្សប្រជាធិបតេយ្យ។ កាលពីថ្ងៃទី២៣ ខែមិថុនា នាងបានបង្ហោះសារខ្លីមួយនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន (@dear.watanya.bunnag) អរគុណមហាជន និងគណបក្ស។
ការលាលែងពីតំណែងរបស់លោកស្រីកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីគណៈកម្មាធិការប្រតិបត្តិរបស់គណបក្សប្រជាធិបតេយ្យបានបោះឆ្នោត ១៩ទល់នឹង៧ នៅថ្ងៃទី១៩ខែមិថុនាដើម្បីបន្តស្ថិតនៅក្នុងរដ្ឋាភិបាលចម្រុះ។ ការសម្រេចនេះធ្វើឡើងបន្ទាប់ពីមានការបែកធ្លាយខ្សែអាត់សំឡេងនៃការសន្ទនារវាងនាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) និងប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជុំវិញការចរចាអំពីពេលវេលាបើកនិងបិទច្រកព្រំដែននៃប្រទេសទាំងពីរ។
គណបក្សភូមិចៃថៃ (Bhumjaithai) ដឹកនាំដោយលោក Anutin Charnirakul ដែលកាន់តួនាទីជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ បានប្រកាសដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយគណបក្សភឿថៃ។ ការចាកចេញរបស់គណបក្សដ៏ធំទី២នេះក្នុងសម្ព័ន្ធភាពគណបក្សបង្កើតរដ្ឋាភិបាលចម្រុះនេះ បានបង្កឲ្យមានក្តីបារម្ភថា រដ្ឋាភិបាលចម្រុះអាចដួលរលំ ដោយសារតែសមាជិកសភាក្នុងរដ្ឋាភិបាលសល់តិចតួចលើមធ្យមភាគ។
បច្ចុប្បន្ននេះ គណបក្សក្នុងរដ្ឋាភិបាលចម្រុះមានសមាជិកសភាសរុបតែ២៥៥ ប៉ុណ្ណោះ លើ៧សំឡេង ធៀបនឹងមធ្យមភាគតំណាងរាស្រ្តក្នុងសភាជាន់ទាបប្រទេសថៃ។ ក្នុងករណីបែបនេះ បើគណបក្សធំៗណាមួយ ដូចជា គណបក្ស United Thai Nations មានសមាជិកសភា៣៦ គណបក្ស Democrat មានសមាជិកសភា ២៥ គណបក្ស Klatham មានសមាជិកសភា២៦ គណបក្ស Prachachat ១០ និងគណបក្ស Charthaipattana មានសមាជិក១០នាក់ ឲ្យតែគណបក្សណាមួយប្រកាសលាលែងពីរដ្ឋាភិបាលចម្រុះ នោះរដ្ឋាភិបាលនឹងដួលរលំ ផុតសុពលភាពភ្លាមតែម្តង៕
រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


