ព័ត៌មានអន្ដរជាតិ
Pattaya ជាប់ចំណាត់លេខមួយមានពេស្យាចារច្រើនជាងគេក្នុងប្រទេសថៃ
ទោះបីជាពេស្យាចារខុសច្បាប់នៅក្នុងប្រទេសថៃក៏ដោយ ក៏ឧស្សាហកម្មនេះនៅតែដក់ជាប់យ៉ាងជ្រៅ និងបន្តរីកចម្រើននៅក្នុងទីក្រុងទេសចរណ៍សំខាន់ៗ។ ក្នុងចំណោមនោះ ទីក្រុងប៉ាតាយ៉ា (Pattaya) ឈរឈ្មោះជាកន្លែងដែលមានចំនួនអ្នករកស៊ីផ្លូវភេទច្រើនជាងគេក្នុងប្រទេសថៃ ដែលជាញឹកញាប់គេហៅថាជា «រាជធានីផ្លូវភេទរបស់ប្រទេសថៃ»។

មានទីតាំងជិះត្រឹមតែពីរម៉ោងពីទីក្រុងបាងកក ទីក្រុងប៉ាតាយ៉ាទាក់ទាញអ្នកទេសចររាប់លាននាក់ក្នុងមួយឆ្នាំៗ ដែលភាគច្រើនទាក់ទាញដោយផ្លូវថ្មើជើងដើរលេងដ៏ល្បីរបស់វា។ លាតសន្ធឹងប្រវែង ៦០០ ម៉ែត្រជាមួយមនុស្សកុះករផ្លូវនេះនេះអមដោយបារ ហាងម៉ាស្សា និងក្លឹបរាត្រី ដែលភាគច្រើនផ្តល់សេវាផ្លូវភេទទាំងបើកចំហ ឬដោយសម្ងាត់។ ជាមួយនឹងកេរ្តិ៍ឈ្មោះដោយសារការកម្សាន្តពេលរាត្រី និងការកម្សាន្តសម្រាប់មនុស្សពេញវ័យ ទិដ្ឋភាពភ្លើងក្រហមរបស់ទីក្រុងប៉ាតាយ៉ា មានប្រៀបជាងទីក្រុងបាងកក ទាំងទំហំ និងភាពចម្រុះ។
យោងតាមកាសែត The Sun និងរបាយការណ៍ផ្សេងទៀត ប៉ាតាយ៉ាត្រូវបានគេប៉ាន់ប្រមាណថាមានអ្នករកស៊ីផ្លូវភេទចន្លោះពី ២ម៉ីន៧ពាន់នាក់ ទៅ ៥ ម៉ឺននាក់ដែលធ្វើឱ្យវាក្លាយជាទីក្រុងដែលមានការប្រមូលផ្តុំស្រីពេស្យាច្រើនជាងគេនៅក្នុងប្រទេសថៃ។ តួរលេខនេះរាប់បញ្ចូលទាំងជនជាតិថៃ ជនចំណាកស្រុកខុសច្បាប់ និងកម្មករក្រៅម៉ោងផ្សេងទៀត ដែលជារឿយៗធ្វើប្រតិបត្តិការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ទីក្រុងបាងកក រាជធានីរបស់ប្រទេសថៃ ជាប់ចំណាត់ថ្នាក់ទី ២ ជាមួយនឹងឧស្សាហកម្មកម្សាន្តផ្លូវភេទក្នុងសង្កាត់ភ្លើងក្រហមធំៗចំនួនបីគឺ Soi Cowboy, Nana Plaza, និង Patpong។ នៅក្នុងសង្កាត់ Nana Plazaតែមួយមានបារ និងផ្ទះសំណាក់ជាង ៣០ កន្លែង ខណៈដែល Soi Cowboy គឺជាផ្លូវតូចមួយដែលល្បីល្បាញដោយសារភ្ភ្លើង ពណ៌ឆើតឆាយនិងសម្បូរក្លឹប។ រីឯ Patpong ដែលធ្លាប់ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ឥឡូវនេះបានបញ្ចូលគ្នានូវទីផ្សាររាត្រីទេសចរណ៍ជាមួយនឹងកម្មវិធីសម្រាប់មនុស្សពេញវ័យ។ ទោះចំនួនអ្នករកស៊ីផ្លូវភេទនៅទីក្រុងបាងកកមិនត្រូវបានចងក្រងជាឯកសារផ្លូវការ ក៏ការប៉ាន់ប្រមាណបង្ហាញថាមនុស្សរាប់ម៉ឺននាក់បម្រើសេវាកម្មផ្លូវភេទទូទាំងកន្លែងកម្សាន្តពេលរាត្រីរបស់ទីក្រុងនេះ។

ចំណែកខេត្ត ភូកេត ជាពិសេសនៅជុំវិញផ្លូវ Bangla របស់ឆ្នេរ Patong ក៏ដើរតួយ៉ាងសំខាន់នៅក្នុងឧស្សាហកម្មផ្លូវភេទរបស់ប្រទេសថៃផងដែរ។ ភាពទាក់ទាញរបស់កោះនេះក្នុងនាមជាគោលដៅទេសចរណ៍វិស្សមកាលឆ្នេរនាំមកនូវការចម្រុះនៃភ្ញៀវទេសចរក្នុងស្រុក និងបរទេស ជាមួយនឹងហាងម៉ាស្សា បារ និងហាងខារ៉ាអូខេមាននារីបម្រើការតាមចំណង់ចំណូលចិត្តជាច្រើន។ ទោះបីជាមានទំហំតូចជាងទីក្រុងប៉ាតាយ៉ា ឬបាងកកក៏ដោយ ប៉ុន្តែទិដ្ឋភាពរបស់ភូកេតគឺសកម្ម និងរួមចំណែកដល់សេដ្ឋកិច្ចជីវិតពេលយប់របស់កោះនេះ។
កន្លែងផ្សេងទៀតរួមមានផ្លូវ Chang Khlan របស់ខេត្ត Chiang Mai និងតំបន់ឆ្នេរ Chaweng របស់កោះ Samui ។ ទីតាំងទាំងនេះ ទោះមិនសូវសកម្មដូចមុន តែវានៅតែមានហាងម៉ាស្សា និងកន្លែងកម្សាន្តជាច្រើន ដែលផ្តល់សេវាផ្លូវភេទមិនផ្លូវការ។
ឧស្សាហកម្មផ្លូវភេទរបស់ប្រទេសថៃនេះត្រូវបានបង្ក្រាបម្ដងម្កាល ក្រោមច្បាប់ការពារ និងបង្ក្រាបអំពើពេស្យាចារឆ្នាំ ១៩៩៦ ប៉ុន្តែនៅតែដំណើរការយ៉ាងទូលំទូលាយ ដោយសារចន្លោះប្រហោង កង្វះការអនុវត្ត និងអំពើពុករលួយរបស់ប៉ូលិសអនុញ្ញាតឱ្យវាបន្តជាមួយនឹងការរំខានតិចតួចបំផុត។
ភាពលេចធ្លោរបស់ទីក្រុងប៉ាតាយ៉ានេះមិនមែនគ្រាន់តែជាតួលេខនោះទេ វាគឺជាការឆ្លុះបញ្ចាំងពីការពឹងផ្អែកផ្នែកសេដ្ឋកិច្ចរបស់ទីក្រុងលើវិស័យទេសចរណ៍ផ្លូវភេទ។ របាយការណ៍បានបង្ហាញថា៧០% នៃសេដ្ឋកិច្ចក្នុងស្រុករបស់ប៉ាតាយ៉ា អាចត្រូវបានផ្សារភ្ជាប់ដោយផ្ទាល់ ឬដោយប្រយោលទៅនឹងឧស្សាហកម្មផ្លូវភេទ។ ទោះបីជាមានការរិះគន់ និងកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិកាន់តែខ្លាំងឡើងដើម្បីកែទម្រង់មុខមាត់របស់ប្រទេសថៃក៏ដោយ ក៏វិស័យកម្សាន្តផ្លូវភេទសម្រាប់មនុស្សពេញវ័យរបស់ប្រទេសនេះនៅតែជាកម្លាំងដ៏មានឥទ្ធិពល ជាពិសេសនៅទីក្រុងប៉ាតាយ៉ា ដែលខ្សែបន្ទាត់រវាងវិស័យទេសចរណ៍ និងការកេងប្រវ័ញ្ច៕


អត្ថបទ៖ ប៊ុន សុភាព
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


