ព័ត៌មានអន្ដរជាតិ
រុស្ស៊ីផ្លោងមីស៊ីលដាក់ក្រុង Dnipro ស្លាប់១៧នាក់ មុនហ្សេលេនស្គី និងត្រាំ ជួបគ្នានៅកិច្ចប្រជុំណាតូ
មីស៊ីលបាលិស្ទិករបស់រុស្ស៊ី បានវាយប្រហារទីក្រុង Dnipro របស់អ៊ុយក្រែន កាលពីថ្ងៃទី២៤ខែមិថុនា ដោយសម្លាប់ជនស៊ីវិល ១៧នាក់ និងជាង ២០០នាក់ផ្សេងទៀតរងរបួស ប៉ុន្មានម៉ោងមុនពេលប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេលេនស្គី ជួបគ្នាជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅក្រៅកិច្ចប្រជុំកំពូលរបស់អង្គការណាតូ។

ការវាយប្រហារនេះ បានកំណត់គោលដៅជាច្រើនលើទីតាំងស៊ីវិលនៅ Dnipro ដូចជា សាលារៀន មន្ទីរពេទ្យ និងរថភ្លើង។ មន្ត្រីក្នុងតំបន់ បានបញ្ជាក់ថា មានកុមារ១៨នាក់ស្ថិតក្នុងចំណោមអ្នករងរបួស ដោយមួយចំនួនកំពុងមានស្ថានភាពធ្ងន់ធ្ងរ។
លោក ហ្សេលេនស្គី ដែលកំពុងបង្ហាញវត្តមាននៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ បានជំរុញឲ្យសម្ព័ន្ធមិត្តលោកខាងលិចជួយពង្រឹងជាបន្ទាន់នូវការការពារដែនអាកាសរបស់អ៊ុយក្រែន និងការដាក់ទណ្ឌកម្មកាន់តែខ្លាំងលើរុស្ស៊ី។ លោកក៏បានរំលឹកឡើងវិញនូវក្តីបារម្ភថា បើគ្មានជំនួយបន្ថែមទេ ការឈ្លានពានរបស់រុស្ស៊ីអាចលោតហួសពីអ៊ុយក្រែន ដោយអាចកំណត់គោលដៅសមាជិកណាតូក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។
ជំនួបរវាងលោក ហ្សេលេនស្គី និងលោក ត្រាំ កើតឡើងចំពេលមានការកើនឡើងនូវភាពមិនប្រាកដប្រជានៅក្នុងគោលនយោបាយរបស់សហរដ្ឋអាមេរិក ជាពិសេសជំហរមិនអាចទាយទុកជាមុនបានរបស់លោក ត្រាំ៕

ដោយ៖ ឈាង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


