ព័ត៌មានអន្ដរជាតិ
កុមារជាង៤០នាក់ ត្រូវសម្លាប់ដោយកងទ័ព មីយ៉ាន់ម៉ា
យោងតាមអង្គការ Save the Children បានឲ្យដឹងថា កុមារចំនួន៤៣នាក់ ត្រូវបានសម្លាប់ដោយកងកម្លាំងប្រដាប់អាវុធនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីការធ្វើរដ្ឋប្រហារយោធាកាលពីខែកុម្ភៈមក។
ក្រុមនេះនិយាយថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កំពុងស្ថិតក្នុងស្ថានភាពអាក្រក់បំផុត ដោយជនរងគ្រោះដែលត្រូវបានគេដឹងថាមានវ័យក្មេងជាងគេបំផុត គឺមានអាយុទើបតែអាយុ៦ឆ្នាំប៉ុណ្ណោះ។
ស្របពេលជាមួយគ្នានោះ ក្រុមអ្នកឃ្លាំមើលក្នុងតំបន់បានដាក់ចំនួនអ្នកស្លាប់សរុប ដល់ទៅ៥៣៦នាក់។
អង្គការ Save the Children បានព្រមានថា ចំនួនកុមាររងរបួសក្នុងការប៉ះទង្គិចគ្នា ក៏ទំនងជាស្ថិតក្នុងចំនួនដ៏គួរឲ្យកត់សម្គាល់ផងដែរដោយសំអាងលើករណីទារកអាយុ ១ឆ្នាំម្នាក់ ដែលត្រូវបានគេរាយការណ៍ថា ត្រូវបាញ់ចំភ្នែកដោយគ្រាប់កាំភ្លើងជ័រ។
អង្គការនេះក៏បានព្រមានផងដែរថា អំពើហិង្សាកំពុងជះឥទ្ធិពលដល់សុខភាពផ្លូវចិត្តរបស់កុមារ ដោយសារតែពួកគេទទួលរងការភ័យខ្លាច ក្តីទុក្ខព្រួយនិងស្ត្រេស។
សេចក្តីថ្លែងការណ៍មួយបាននិយាយថា “កុមារបានមើលឃើញនូវអំពើហិង្សានិងភាពភ័យរន្ធត់។ វាច្បាស់ណាស់ថា ប្រទេសមីយ៉ាន់ម៉ាលែងជាកន្លែងមានសុវត្ថិភាពសម្រាប់កុមារទៀតហើយ”។
គួរបញ្ជាក់ជាថ្មីថា ភាពចលាចលនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានចាប់ផ្តើមកាលពី២ខែមុន នៅពេលយោធាដណ្តើមការកាន់កាប់ប្រទេស បន្ទាប់ពីការបោះឆ្នោតដែលគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី ទទួលជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ផ្សារទំនើបពីររបស់យោធាមីយ៉ាន់ម៉ាត្រូវភ្លើងឆេះ ខណៈអ្នកស្លាប់កើនដល់៥៤០នាក់
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៤ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


