Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ថាក្រុមហាម៉ាសនឹងត្រូវបាន«តាមប្រមាញ់» ខណៈកិច្ចចរចាបទឈប់បាញ់នៅហ្គាហ្សាដួលរលំ

បានផុស

នៅ

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានស្តីបន្ទោសក្រុមហាម៉ាស ចំពោះការដួលរលំនៃកិច្ចចរចាបទឈប់បាញ់នៅតំបន់ហ្គាហ្សា ដោយអះអាងថាក្រុមនេះបដិសេធមិនធ្វើកិច្ចព្រមព្រៀងមួយ ព្រោះភ័យខ្លាចការសងសឹកបន្ទាប់ពីដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​Al Jazeera នៅថ្ងៃទី២៦ខែកក្កដា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ប្រធានាធិបតីអាមេរិកលោក Donald Trump បានដាក់ការស្តីបន្ទោសចំពោះការបរាជ័យនៃកិច្ចពិភាក្សាបទឈប់បាញ់លើក្រុមហាម៉ាស់តែម្នាក់ឯង។ (រូបភាព៖ Reuters)

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ក្រុមហាម៉ាស់ គឺជាហេតុផលដែលកិច្ចចរចាបទឈប់បាញ់នៅតំបន់ហ្គាហ្សាបរាជ័យ។ ថ្លែងនៅឯសេតវិមាន លោក ត្រាំ បាននិយាយថា ក្រុមហាម៉ាស «ពិតជាមិនចង់ធ្វើកិច្ចព្រមព្រៀងទេ» ហើយបានព្រមានថា ពួកគេនឹងត្រូវបាន «តាមប្រមាញ់» ។

សហរដ្ឋអាមេរិក​បាន​ដើរ​ចេញ​ពី​កិច្ចចរចា​សន្តិភាព ដោយ​តំណាង​របស់​លោក ត្រាំ បាន​និយាយ​ថា ក្រុម​ហាម៉ាស​មិន​មាន​ឆន្ទៈចង់​បាន​សន្តិភាព​ទេ។ អ៊ីស្រាអែលក៏បានដកអ្នកចរចារបស់ខ្លួនចេញពីកាតា ជាកន្លែងដែលការចរចាកំពុងព្យាយាមយល់ព្រមលើបទឈប់បាញ់រយៈពេល ៦០ ថ្ងៃ និងដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល ១០ នាក់។ ក្រុមហាម៉ាស់បានច្រានចោលការចោទប្រកាន់នេះ ដោយនិយាយថា ខ្លួនបានសហការ និងព្យាយាមឈានដល់កិច្ចព្រមព្រៀងមួយ ដោយមានការគាំទ្រពីអេហ្ស៊ីប និងកាតា។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Donald Trump ជាមួយ​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu នៅ​ខាង​ក្រៅ​សេតវិមាន​កាលពី​ថ្ងៃ​ទី ៧ ខែ​មេសា។ (រូបភាព៖ Getty)

ក្នុងពេលជាមួយគ្នានេះ មេដឹកនាំអ៊ីស្រាអែលក៏បាននិយាយអំពីផែនការដកប្រជាជនប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សា នៅពេលដែលចំណាប់ខ្មាំងត្រូវបានដោះលែងផងដែរ។ រដ្ឋមន្ត្រីការពារជាតិលោក Israel Katz បាននិយាយថា ពួកគេអាចនឹងផ្លាស់ទីមនុស្សទៅជំរុំនានា មុននឹងបង្ខំពួកគេចេញ។ នាយក​រដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahuក៏​បាន​និយាយ​ដែរ​ថា អ៊ីស្រាអែល​នៅ​តែ​ត្រូវ​ការ «បញ្ចប់​ការងារ» នៅ​តំបន់ហ្គាហ្សា។

អាមេរិកបានបន្ទរតាមក្រោយដោយលោក ត្រាំ បាន​ចែករំលែក​គំនិត​ស្រដៀង​គ្នា​នេះថា តំបន់ ហ្គាហ្សា អាច​ត្រូវ​បាន​ប្រែក្លាយ​ជា​កន្លែង​ទេសចរណ៍។ ប៉ុន្តែ​អ្នក​ជំនាញ​ច្បាប់​និយាយ​ថា នេះ​អាច​ចាត់​ទុក​ថា​ការ​បោស​សម្អាត​ជាតិ​សាសន៍​ដែល​ជា​ឧក្រិដ្ឋកម្ម​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។

ខណៈពេលដែលស្ថានភាពមនុស្សធម៌នៅតំបន់ហ្គាហ្សាកាន់តែអាក្រក់ទៅៗក្រោមការរារាំងរបស់អ៊ីស្រាអែល ការថ្កោលទោសអន្តរជាតិកាន់តែកើនឡើង។ ប្រទេសកាណាដា និងបារាំងបានរិះគន់ការបិទផ្លូវនេះ ដោយប្រធានាធិបតីបារាំង Emmanuel Macron សន្យាទទួលស្គាល់រដ្ឋប៉ាឡេស្ទីននៅអង្គការសហប្រជាជាតិ ខណៈត្រាំបានច្រានចោលជំហររបស់ Macron ដោយនិយាយថាវា «មិនសំខាន់ទេ» ៕

ប្រធានាធិបតីបារាំង Emmanuel Macron (រូបភាព៖ Reuters)
ជំរុំជនភៀសខ្លួនប៉ាឡេស្ទីនរងការវាយប្រហារពីអ៊ីស្រាអែល។ (រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន​ សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម