Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ បង្ក្រាបបណ្តាញជួញដូរគ្រឿងញៀនអន្តរជាតិ ​រឹបអូសថ្នាំមេតំហ្វេតាមីន ជិត ៤លានគ្រាប់

បានផុស

នៅ

ប្រទេសថៃ បានបើកប្រតិបត្តិការ Re-X បង្ក្រាបបណ្តាញគ្រឿងញៀនអន្តរជាតិ ដោយចាប់បានអ្នកជួញដូរ២នាក់ និងរឹបអូសថ្នាំមេតំហ្វេតាមីន ៣ ៨២០ ០០០គ្រាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃអាទិត្យទី៣ខែសីហាឆ្នាំ២០២៥ នៅស្រុក Chiang Khan នៃខេត្ត Loei។

តាមការបញ្ជាក់ពីប៉ូលិស ក្រុមនេះគឺជាបណ្តាញជួញដូរអន្តរជាតិ ហើយសមត្ថកិច្ចបានតាមដានពួកគេជាយូរមកហើយ។ ពួកគេបានដឹកជញ្ជូនគ្រឿងញៀន១២ថង់ធំតាមម៉ូតូទឹក យកទៅដាក់រថយន្តភីកអាប់ម៉ាក MG ពណ៌ប្រផេះមួយគ្រឿងដែលចតចាំ ប៉ុន្តែត្រូវប៉ូលិសបង្ក្រាបបាន។

ក្រោយការចាប់ខ្លួន ប៉ូលិសបានបញ្ជូនអ្នកទាំងពីរទៅក្រុមស៊ើបអង្កេតដើម្បីសាកសួរមុននឹងចាត់ការតាមនីតិវិធីច្បាប់ ហើយសមត្ថកិច្ចកំពុងបន្តប្រតិបត្តិការ ដើម្បីស្វែងរកបណ្តាញរបស់ពួកគេថែមទៀត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ សមត្ថកិច្ច​រក​ឃើញទីតាំងកែច្នៃ​គ្រឿងញៀនបន្ទាប់ពីចុះពិនិត្យ​ Online Scam នៅបាវិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម