Connect with us

ព័ត៌មានអន្ដរជាតិ

ម៉ាឡេស៊ី ដាក់ផ្កាយរណប តាមដានបទឈប់បាញ់ កម្ពុជា-ថៃ

បានផុស

នៅ

តាមការចុះផ្សាយរបស់សារព័ត៌មាន Bernama, នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម បញ្ជាក់ថា ម៉ាឡេស៊ី បានដាក់ផ្កាយរណបរួចហើយ ដើម្បីតាមដានមើលបទឈប់បាញ់រវាងកម្ពុជានិងថៃ។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម (រូបថត៖ Bernama)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅថ្ងៃអង្គារទី៥ខែសីហាឆ្នាំ២០២៥ លោកអាន់វ៉ា អ៊ីប្រាហ៊ីម និយាយថា «មកទល់ពេលនេះ យើងបានដាក់ផ្កាយរណបរួចហើយ ហើយភាគីទាំងពីរក៏ឯកភាពដែរថា អនុព័ន្ធយោធាម៉ាឡេស៊ីនិងអាស៊ាន នឹងជួយសម្របសម្រួលសម្រាប់ការឃ្លាំងមើលពីសម្ងាយ»។

យ៉ាងណាក្តី តាមការបញ្ជាក់របស់លោក, នៅដំណាក់កាលនេះ វាដូចជាលឿនពេកហើយ ដែលត្រូវបង្កើតក្របខ័ណ្ឌសន្តិសុខក្នុងតំបន់ជាផ្លូវការ ក្រោមយន្តការដូចជាវេទិកាតំបន់អាស៊ាន ឬគំនិតផ្តួចផ្តើមសន្តិសុខផ្សេងទៀត។

សូមជម្រាបជាថ្មី ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៥ ម៉ាឡេស៊ី បានដើរតួនាទីដ៏សំខាន់ នាំឲ្យមានបទឈប់បាញ់ភ្លាមៗដោយឥតលក្ខខណ្ឌរវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២៥។

ក្នុងកិច្ចប្រជុំនៅទីក្រុង Putrajaya ពេលនោះដែរ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីស្តីទីថៃ Phumtham Wechayachai បានឯកភាពគ្នារៀបចំកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងឈប់បាញ់នេះ។

កិច្ចប្រជុំ GBC ចាប់ផ្តើមកាលពីថ្ងៃទី៤ខែសីហា ហើយនឹងបញ្ចប់ទៅនៅថ្ងៃទី៧ខែសីហា ដោយមានការចូលរួមពីសំណាក់ មន្ត្រីការពារជាតិជាន់ខ្ពស់នៃប្រទេសទាំងពីរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ម៉ាឡេស៊ី ប្រកាសចូលរួមកិច្ចប្រជុំ GBC រវាងកម្ពុជានិងថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម