Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេស៖ ផែនការ​ដណ្ដើមយក​ហ្គាហ្សា​ទាំង​មូលរបស់ ណេតាន់យ៉ាហ៊ូ មិន​អាច​បញ្ចប់​ជម្លោះ​ទេ មាន​តែ​ការ​បង្ហូរ​ឈាម​ខ្លាំង​ជាង​មុន

បានផុស

នៅ

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានរិះគន់យ៉ាងខ្លាំងទៅលើការសម្រេចចិត្តរបស់អ៊ីស្រាអែល ក្នុងការបង្កើនការវាយលុកយោធារបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សា ដោយហៅទង្វើនេះថា «ខុស» និងទាមទារ​ឲ្យ​រដ្ឋាភិបាលរបស់​លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ពិចារណាឡើងវិញជាបន្ទាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក Keir Starmer (រូបថត៖ Reuters)

នៅក្នុងសេចក្តីថ្លែងការណ៍នា​ថ្ងៃ​សុក្រ​ទី​៨ខែ​សីហាឆ្នាំ​២០២៥​នេះ លោក Starmer បានព្រមានថា គម្រោង​វាយ​ដណ្ដើម​យក​ហ្គាហ្សា​ទាំង​មូល នឹងធ្វើ​ឲ្យ​ជម្លោះកាន់តែអូសបន្លាយ បង្ក​ការឈឺចាប់​កាន់​តែ​អាក្រក់​ដល់​ស៊ីវិល និងរារាំងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះលែងចំណាប់ខ្មាំងដែលកំពុង​ស្ថិត​ក្រោម​កណ្ដាប់ដៃ​ក្រុមហាម៉ាស។

លោក Starmer បានរៀបរាប់​ថា «សកម្មភាពនេះ នឹងមិន​ជួយ​​បញ្ចប់ជម្លោះនេះ ឬ​ជួយធានា​ឲ្យ​មានការដោះលែងចំណាប់ខ្មាំងនោះឡើយ។ វានឹងនាំមកនូវការបង្ហូរឈាមកាន់តែច្រើន។ អ្វីដែលយើងត្រូវការ គឺបទឈប់បាញ់ ការកើនឡើងនៃជំនួយមនុស្សធម៌ ការដោះលែងចំណាប់ខ្មាំងទាំងអស់ដោយក្រុមហាម៉ាស និងដំណោះស្រាយចរចា»។

សូម​ជម្រាប​ថា នៅ​ថ្ងៃ​សុក្រ​នេះ គណៈរដ្ឋមន្ត្រី​សន្តិសុខ​របស់​អ៊ីស្រាអែល​ បាន​អនុម័ត​ផែនការ​ដណ្តើម​កាន់កាប់​​តំបន់​ហ្គាហ្សា​ទាំង​មូល។ ការគ្រប់គ្រងហ្គាហ្សាទាំងស្រុង នឹងផ្ទុយពីការសម្រេចចិត្តឆ្នាំ២០០៥របស់អ៊ីស្រាអែល ដែលខ្លួនបានដកពលរដ្ឋនិងទាហានចេញពីទឹកដីនេះ ប៉ុន្តែរក្សាការគ្រប់គ្រងលើព្រំដែន ដែនអាកាស និងឧបករណ៍ប្រើប្រាស់។

យោងតាមតួលេខចុងក្រោយពីក្រសួងសុខាភិបាលប៉ាឡេស្ទីននៅហ្គាហ្សា គិតចាប់តាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ មក សង្គ្រាមហ្គាហ្សា បានផ្តាច់ជីវិតមនុស្សចំនួន៦១ ១៥៨នាក់ និងរបួស១៥១ ៤៤២នាក់៕

តំបន់​ហ្គាហ្សា (រូបថត៖ Reuters)

ចុចអាន៖ Netanyahu ចង់គ្រប់គ្រងតំបន់ហ្គាហ្សា ទាំងមូល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម