Connect with us

ព័ត៌មានអន្ដរជាតិ

ក្មេងចិត្តខ្លាំងជនជាតិចិន វាយ​កម្ទេច​កញ្ចក់ ​​Labubu ចុងក្រោយឪពុកម្ដាយសងគេវ័ណ្ត ក

បានផុស

នៅ

ក្មេងប្រុសជនជាតិចិនម្នាក់ តូចចិត្តនឹងការបដិសេធរបស់ក្មេងលេង Labubu ដែលឪពុកម្ដាយមិនទិញឲ្យ ស្រាប់តែខឹងឡើងមកហើយវាយកម្ទេចកញ្ចក់ និងកម្ទេចចង្កៀងគ្រីស្តាល់ បណ្តាលឲ្យខូចខាតអស់ជាង ៤០០,០០០យ័ន (៥៦,០០០ដុល្លារ)។ ក្រោយមក ឪពុកម្តាយរបស់កុមារបានផ្តល់សំណងត្រឹមតែ ២០,០០០យ័ន (២,៨០០ដុល្លារអាមេរិក) ដោយសារតែពួកគេពុំមានលុយគ្របគ្រាន់សម្រាប់សង។

រូបភាព៖.scmp
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧប្បត្តិហេតុនេះបានទាក់ទាញការចាប់អារម្មណ៍ជាសាធារណៈ បន្ទាប់ពីបុរសមានឥទ្ធិពលម្នាក់ដែលត្រូវបានគេស្គាល់តាមអ៊ិនធរណេតថា Little Azheng ឬ Tail Brother បានប្រាប់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអំពីរបៀបដែលសាច់ញាតិបានទៅលេងផ្ទះរបស់គាត់ជាមួយក្មេងប្រុសវ័យក្មេង។

ក្នុងអំឡុងពេលទៅលេង ក្មេងប្រុសនេះបានកត់សម្គាល់ឃើញតុក្កតា Labubu របស់អ្នកមានឥទ្ធិពលដែលតុបតែងដោយគ្រឿងអលង្ការថ្លៃៗ ហើយបានទារឪពុកម្ដាយឲ្យទិញតុក្កតានោះឲ្យរូបគេ។ ពេល​សំណើ​របស់​ក្មេង​ត្រូវ​បាន​បដិសេធ ក្មេង​ប្រុស​នោះ​បានបញ្ចេញសកម្មភាព​​រញ៉េរញ៉ៃ​យ៉ាង​ខ្លាំង​ ហើយ​ចាប់​ផ្ដើម​យំ​ ហើយ​បង្ក​ឲ្យ​មាន​ភាពចលាចលពាសពេញហាង។

ដោយសារមានកំហឹងខ្លាំង គាត់បានចាប់ឧបករណ៍បញ្ជាពីចម្ងាយ ហើយបោះវាទៅលើអាកាស ធ្វើឲ្យខូចពិដានកញ្ចក់នៃបន្ទប់ទទួលភ្ញៀវ ដែលមានតម្លៃ ១០០,០០០ យន់ (១៤,០០០ ដុល្លារអាមេរិក)។ ក្មេងដដែលនោះក៏បានបំផ្លាញចង្កៀងគ្រីស្តាល់អ៊ីតាលីដ៏មានតម្លៃមួយ ដែលត្រូវបានគេប៉ាន់ស្មានថាមានតម្លៃ ៣០០,០០០ យន់ (៤២,០០០ ដុល្លារ)។

រូបភាពRed Note

រូបថតដែលចែករំលែកដោយអ្នកមានឥទ្ធិពល បង្ហាញពីបំណែកនៃកញ្ចក់ដែលរាយប៉ាយពាសពេញឥដ្ឋ ហើយចង្កៀងដែលបែកខ្ទេចខ្ទីដេកនៅលើដី។ អ្នក​មាន​ឥទ្ធិពល​រូប​នេះ​បាន​និយាយ​ថា​ ការងារ​ជួសជុល​ពិដាន​តែ​ឯង​តម្រូវ​ឲ្យ​រុះរើ និង​ជំនួស​បន្ទះ​កញ្ចក់​ដែល​នៅ​សេសសល់​ទាំង​អស់​។

អ្វីដែលជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលបំផុតនោះគឺថា ទោះជា​មាន​ការ​ខូចខាត​យ៉ាង​ច្រើន​ក៏​ដោយ ក៏​ក្មេង​ប្រុស​នោះ​មិន​មាន​វិប្បដិសារី​ដែរ។ ក្នុងពេលទន្ទឹមគ្នានោះដែរ ឪពុកម្តាយរបស់ក្មេងបានធ្វើការអន្តរាគមន៍ ដោយអង្វរអ្នកមានឥទ្ធិពលកុំឲ្យពាក់ព័ន្ធនឹងកុមារ ឬផ្សព្វផ្សាយជាសាធារណៈអំពីហេតុការណ៍នេះ ដោយខ្លាចថាវាអាច ប៉ះពាល់ដល់អារម្មណ៍របស់ក្មេងប្រុស ។ ប៉ុន្តែក្រុម​គ្រួសារ​របស់​ក្មេង​​បាន​និយាយ​ថា ពួក​គេ​មិន​មាន​លទ្ធភាព​បង់​ថ្លៃ​ការ​ខូច​ខាត​នោះ​ទេ តែនឹងយល់ព្រមបង់រំលោះ បើទោះបីជាពួកគេត្រូវ លក់អ្វីគ្រប់យ៉ាងដើម្បីធ្វើវាក៏ដោយ៕

រូបភាពRed Note

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖សិស្ស ថៃ កំរោលចូល ខឹងបានពិន្ទុទាបពេក ប្រើហិង្សាមិនប្រណីលើគ្រូបង្រៀនខ្លួនឯង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម