ព័ត៌មានអន្ដរជាតិ
សិស្ស ថៃ កំរោលចូល ខឹងបានពិន្ទុទាបពេក ប្រើហិង្សាមិនប្រណីលើគ្រូបង្រៀនខ្លួនឯង
យោងតាមសារព័ត៌មាន khaosod កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ បានធ្វើសេចក្ដីរាយការណ៍ថា សិស្សប្រុសថ្នាក់ទី១១ មួយរូប បានវាយគ្រូបង្រៀនស្រីម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ដល់ថ្នាក់បាក់ឆ្អឹងជំនី ដោយគ្រាន់តែរូបគេមិនពេញចិត្តនឹងពិន្ទុប្រឡង។

ឧបទ្ទវហេតុនេះកើតឡើងនៅនៅសាលាឯកជនដ៏ល្បីមួយក្នុងស្រុក Nong Chang ខេត្ត Uthai Thani កាលពីថ្ងៃទី៥ សីហា ខណៈដែលសិស្សថ្នាក់ទី១១ម្នាក់ មានការខឹងសម្បារយ៉ាងខ្លាំងទៅលើគ្រូបង្រៀនស្រី បន្ទាប់ពីរូបគេទទួលបានពិន្ទុត្រឹមតែ ១៨/២០ តែប៉ុណ្ណោះ។
គ្រូបង្រៀនដែលពាក់ព័ន្ធបានប្រាប់អ្នកសារព័ត៌មានថា នៅថ្ងៃកើតហេតុ គាត់កំពុងរៀបចំប្រកាសលទ្ធផលប្រឡងមធ្យមសិក្សានៅក្នុងថ្នាក់។ ពេលនោះសិស្សប្រុសអាយុ១១ឆ្នាំ បានចូលមកសួរគ្រូថា តើគេបានប៉ុន្មាន? គ្រូក៏បានឆ្លើយថា ទទួលបានតែ ១៨ ពិន្ទុទេ។ បន្ទាប់មកសិស្សសុំមើលពិន្ទុរបស់គាត់ ហើយគ្រូបង្ហាញពីផ្នែកដែលកូនសិស្សមិនទទួលបានពិន្ទុពេញ។ គាត់បានសរសេរពីរជួរ មានតែចម្លើយត្រឹមត្រូវមួយប៉ុណ្ណោះ ប៉ុន្តែគាត់មិនបានបង្ហាញដំណោះស្រាយរបស់គាត់ទេ។ ដូច្នេះ គ្រូមិនបានឲ្យពិន្ទុពេញទេ។
ប៉ុន្តែសិស្សនោះមិនស្តាប់យោបល់គ្រូទេ ដូច្នេះហើយបានជាគ្រូធ្វើការពន្យល់ថា ពិន្ទុដែលដកគឺសម្រាប់សំណួរដែលទាមទារការពន្យល់ ប៉ុន្តែសិស្សគ្រាន់តែសរសេរចម្លើយត្រឹមត្រូវ ដូច្នេះគាត់មិនអាចទទួលបានពិន្ទុពេញលេញសម្រាប់ផ្នែកនោះទេ។ ទោះជាយ៉ាងណាក៏ដោយ សិស្សបានបដិសេធមិនទទួលយកការសម្រេចចិត្តនេះទេ ហើយគ្រូបានណែនាំគាត់ឲ្យស្វែងរកយោបល់ពីគ្រូផ្សេងទៀតដែរ។
បន្ទាប់មក សិស្សបានទៅសួរគ្រូគណិតវិទ្យាម្នាក់ទៀតដែលផ្តល់ការពន្យល់ស្រដៀងគ្នា នោះគឺ ការផ្តល់ចំណាត់ថ្នាក់គឺអាស្រ័យទៅលើការសម្រេចរបស់គ្រូ។ សិស្សនោះបានត្រឡប់ទៅគ្រូវិញដោយទាមទារពិន្ទុបន្ថែម។ គ្រូបដិសេធ ដោយណែនាំសិស្សឲ្យស្ងប់ចិត្តសិន។
ដោយសារតែខឹងខ្លាំងពេក សិស្សប្រុសបានទាត់តុរបស់គ្រូ ហើយដើរចេញពីបន្ទប់រៀនប្រហែល ១០ នាទីមុននឹងត្រឡប់មកវិញ ដោយលាន់មាត់ឲ្យគ្រូគួរតែសុំទោសគេ។ ប៉ុន្តែអ្នកគ្រូឆ្លើយថា អ្នកណាគួរសុំទោស? ដោយមិនបង្អង់ សិស្សបានក្រោកពីកន្លែងអង្គុយ ហើយវាយប្រហារគ្រូ ដោយដាល់ម្តងហើយម្តងទៀត ចំមុខ និងទាត់ជង្គង់ និងជើង។ ភ្លាមៗនោះ សិស្សផ្សេងទៀតមានការភ្ញាក់ផ្អើលជាខ្លាំង ហើយព្យាយាមធ្វើអន្តរាគមន៍ រួមជាមួយគ្រូម្នាក់ទៀតក៏បានចូលទៅជួយ ប៉ុន្តែសិស្សដដែលនោះ នៅតែបន្តជេរប្រមាថគ្រូដោយពាក្យសម្ដីប្រមាថកាតទានយ៉ាងដំណំ។
ក្រោយពេលកើតហេតុ អ្នកគ្រូដែលរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។ គ្រូពេទ្យបញ្ជាក់ថា គាត់មានស្នាមជាំភ្នែក ហើមក្បាលខាងឆ្វេង និងរលាកឆ្អឹងជំនី។ គាត់បានដាក់របាយការណ៍ប៉ូលិសនៅប៉ុស្តិ៍ប៉ូលិស Nong Chang ដែលប៉ូលិសបានកំណត់ពេលសម្ភាសន៍នៅថ្ងៃទី ១២ ខែសីហា។
ទោះជាយ៉ាងណាក៏ដោយ ឪពុកម្តាយរបស់សិស្សក្អេងក្អាងនោះបានទាក់ទងទៅគ្រូដើម្បីសុំអភ័យទោស ចំពោះទង្វើរបស់កូនប្រុសខ្លួន។ តែដោយសារតែមិនអាចលើកលែងបាន សិស្សដែលប្រើហិង្សាត្រូវគេបណ្ដេញចេញពីសាលា ក្រោយមូលហេតុ នាំឲ្យគ្រូបង្រៀនទទួលរងការភិតភ័យជាខ្លាំង៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ប៉ូលិសថៃ ឆ្មក់ទីតាំងផលិតចាហួយ និងនំផ្សំពីកញ្ឆា ដោយប្រើចានបង្គន់លាយរូបមន្ត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


