ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ី បង់ក្លាដែស និងអាស៊ាន ចាប់ផ្តើមបេសកកម្មសន្តិភាព និងជំនួយដល់មីយ៉ាន់ម៉ា
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានប្រកាសនៅថ្ងៃអង្គារថា ប្រទេសម៉ាឡេស៊ី បង់ក្លាដែស និងដៃគូអាស៊ីអាគ្នេយ៍មួយចំនួននឹងបញ្ជូនបេសកកម្មរួមគ្នាមួយទៅកាន់ប្រទេសមីយ៉ាន់ម៉ាក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ដើម្បីលើកកម្ពស់សន្តិភាព និងការផ្តល់ជំនួយមនុស្សធម៌ដល់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១២ខែសីហា។

គំនិតផ្តួចផ្តើមនេះ សម្របសម្រួលដោយរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ជាមួយសមភាគីឥណ្ឌូនេស៊ី ហ្វីលីពីន និងថៃ មានគោលបំណងដោះស្រាយជម្លោះដែលកំពុងបន្ត និងជួយជនរងគ្រោះ រួមទាំងអ្នកដែលរងផលប៉ះពាល់ដោយការរញ្ជួយដីនាពេលថ្មីៗនេះផងដែរ។
បច្ចុប្បន្នបង់ក្លាដែសជាម្ចាស់ផ្ទះជនជាតិរ៉ូហ៊ីងយ៉ាជាង ១ លាននាក់នៅក្នុងទីក្រុង Cox’s Bazar ដោយអង្គការសហប្រជាជាតិបានរាយការណ៍ថាមនុស្ស ១៥០,០០០ នាក់ទៀតបានភៀសខ្លួនចេញពីរដ្ឋ Rakhine របស់មីយ៉ាន់ម៉ាក្នុងរយៈពេល ១៨ ខែកន្លងមកដោយសារអំពើហិង្សា។
ក្នុងដំណើរទស្សនកិច្ចទៅម៉ាឡេស៊ីរបស់មេដឹកនាំបណ្តោះអាសន្នរបស់ប្រទេសបង់ក្លាដែស ម្ចាស់ពានរង្វាន់ណូបែលលោក Muhammad Yunus ម៉ាឡេស៊ី និងបង់ក្លាដែសក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួនប្រាំស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិ និងហេដ្ឋារចនាសម្ព័ន្ធថាមពល រួមទាំងគម្រោង LNG និងប្រេង៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


