ព័ត៌មានអន្ដរជាតិ
Orban ច្រានចោលសេចក្ដីថ្លែងការណ៍រួមស្ដីពីអ៊ុយក្រែន ហើយជំរុញឲ្យមានកិច្ចប្រជុំ EU-រុស្ស៊ី
នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban កាលពីថ្ងៃអង្គារទី១២ខែសីហាឆ្នាំ២០២៥បានច្រានចោលសេចក្តីថ្លែងការណ៍រួមរបស់សហភាពអឺរ៉ុប (EU) ស្តីពីអ៊ុយក្រែន ដោយបានអំពាវនាវឲ្យមានការចរចាសន្តិភាពរវាង EU-រុស្ស៊ីជំនួសវិញ ជាជាងកំណត់លក្ខខណ្ឌសម្រាប់ការពិភាក្សាជាមួយក្រុមមេដឹកនាំអឺរ៉ុបដែលមិនមានកៅអីនៅតុចរចា។

ហុងគ្រី គឺជាសមាជិកសហភាពអឺរ៉ុបតែមួយគត់ ដែលបដិសេធមិនគាំទ្រសេចក្តីថ្លែងការណ៍រួមរបស់ក្រុមប្រទេសទាំង២៦ ដែលគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងការសម្រុះសម្រួលបទឈប់បាញ់អ៊ុយក្រែន នៅមុនកិច្ចប្រជុំកំពូលអាឡាស្កាដែលបានគ្រោងទុកជាមួយមេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន។
លោក Orban បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា «សេចក្តីថ្លែងការណ៍ព្យាយាមកំណត់លក្ខខណ្ឌសម្រាប់កិច្ចពិភាក្សាទាំងដែលមេដឹកនាំសហភាពអឺរ៉ុបមិនត្រូវបានអញ្ជើញ។ វាអាក្រក់មើលណាស់ដែលអឺរ៉ុបត្រូវបានគេទុកចោល»។
លោកបានបន្ថែមថា EU គួរធ្វើតាមគំរូរបស់សហរដ្ឋអាមេរិក ហើយរៀបចំកិច្ចប្រជុំកំពូលរបស់ខ្លួនជាមួយក្រុងមូស្គូ។
សេចក្តីថ្លែងការណ៍របស់ EU ដែលចេញដោយក្រុមប្រឹក្សាអឺរ៉ុប បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងសន្តិភាពណាមួយត្រូវតែគោរពច្បាប់អន្តរជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ខណៈពេលដែលសន្យាបន្តការគាំទ្រផ្នែកយោធា សេដ្ឋកិច្ច និងការទូតសម្រាប់ទីក្រុងកៀវ។
លោក ត្រាំ និងលោក ពូទីន គ្រោងនឹងជួបគ្នានៅថ្ងៃសុក្រសប្ដាហ៍នេះ ហើយវាជាកិច្ចចរចាផ្ទាល់លើកដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំ២០២១ ដោយផ្តោតលើបទឈប់បាញ់ដ៏មានសក្តានុពល និងទំនាក់ទំនងទ្វេភាគី ទោះបីជាអ៊ុយក្រែន និងសហភាពអឺរ៉ុបមិនត្រូវបានអញ្ជើញក៏ដោយ។ កិច្ចប្រជុំកំពូលនេះ បានធ្វើឲ្យមានការព្រួយបារម្ភសម្រាប់ទីក្រុងកៀវ ដោយហេតុថា កិច្ចព្រមព្រៀងណាមួយអាចដាក់សម្ពាធអ៊ុយក្រែនឲ្យទទួលយកការសម្បទានទឹកដីឲ្យរុស្ស៊ី។
Orban ដែលត្រូវបានរិះគន់ជាយូរមកហើយចំពោះជំហរមិត្តភាពជាមួយរុស្ស៊ីរបស់គាត់ បានអំពាវនាវម្តងហើយម្តងទៀតឲ្យមានការចរចាបទឈប់បាញ់ ជាជាងសង្គ្រាមអូសបន្លាយ។ ការជំរុញចុងក្រោយរបស់គាត់សម្រាប់កិច្ចប្រជុំកំពូល EU-រុស្ស៊ី បង្ហាញពីការបែកបាក់កាន់តែស៊ីជម្រៅនៅក្នុងប្លុក អំពីរបៀបដើម្បីដោះស្រាយជម្លោះ៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


