ព័ត៌មានអន្ដរជាតិ
យន្តហោះចម្បាំងចិន ស្ទាក់ចាប់យន្តហោះដឹកអ្នកកាសែតហ្វីលីពីន ក្នុងតំបន់ជម្លោះ
យន្តហោះចម្បាំងចិនមួយគ្រឿងបានចូលមកកៀកនឹងយន្តហោះឆ្មាំឆ្នេរសមុទ្រហ្វីលីពីនដែលដឹកអ្នកកាសែតក្នុងអំឡុងពេលដើរល្បាតលើតំបន់ Scarborough Shoal ដែលមានជម្លោះជាមួយចិនកាលពីថ្ងៃពុធ ដែលបន្ថែមភាពតានតឹងរវាងប្រទេសទាំងពីរថែមទៀត។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១៤ខែសីហា។

យោងតាមរដ្ឋាភិបាលហ្វីលីពីនយន្តហោះចម្បាំងចិនបានចូលមកជិតយន្តហោះហ្វីលីពីនក្នុងចម្ងាយប្រហែល៦១ម៉ែត្រ ដោយហោះពីក្រោយ ពីលើ និងក្បែរយន្តហោះ ខណៈដែលនាវាកងទ័ពជើងទឹកចិនខាងក្រោមបានប្រាប់យន្តហោះហ្វីលីពីនឱ្យ «ចាកចេញភ្លាមៗ» តាមវិទ្យុ។
ការប៉ះទង្គិចគ្នាដ៏តានតឹងនេះមានរយៈពេល ២០ នាទី ហើយបានកើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីនាវាចិនពីរគ្រឿងបានបុកគ្នាខណៈពេលដែលកំពុងព្យាយាមបញ្ឈប់នាវាបេសកកម្មហ្វីលីពីនដែលផ្តល់ការផ្គត់ផ្គង់ដល់អ្នកនេសាទក្នុងតំបន់។ សហរដ្ឋអាមេរិកបានហៅសកម្មភាពរបស់ចិនថា «មិនប្រុងប្រយ័ត្ន» ហើយនាវាចម្បាំងអាមេរិកពីរគ្រឿងត្រូវបានគេឃើញនៅក្បែរនោះនៅថ្ងៃតែមួយផងដែរ។
គួរបញ្ជាក់ថាតំបន់ Scarborough Shoal មានចម្ងាយត្រឹមតែ ២០០ គីឡូម៉ែត្រពីប្រទេសហ្វីលីពីនប៉ុណ្ណោះ ហើយស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចប្រទេសនេះ ប៉ុន្តែប្រទេសចិនបានអះអាងថាវាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ទោះបីតុលាការអន្តរជាតិបានច្រានចោលការអះអាងនេះកាលពីឆ្នាំ ២០១៦ក៏ដោយ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


