ព័ត៌មានអន្ដរជាតិ
ចិន សុំចូលជួយដោះស្រាយ ជម្លោះកម្ពុជា-ថៃ
តាមការចុះផ្សាយរបស់ Straits Times, រដ្ឋមន្ត្រីក្រសួងការបរទេសចិន វ៉ាង យី បានបញ្ជាក់ថា ទីក្រុងប៉េកាំង គាំទ្រឲ្យកម្ពុជា-ថៃ ដោះស្រាយជម្លោះដោយសន្តិវិធី ហើយក៏នឹងចូលខ្លួនជួយផងដែរ បើប្រទេសទាំងពីរយល់ព្រម។

ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ទី១៤ខែសីហាឆ្នាំ២០២៥ ក្រោយលោក វ៉ាង ជួបជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា ឯកឧត្តម ប្រាក់ សុខុន នៅខាងក្រៅកិច្ចប្រជុំ មេគង្គ-ឡាងឆាង លើកទី១០ នៅទីក្រុងអាននីង ខេត្តយូណាន ប្រទេសចិន, ប្រមុខការទូតចិន និយាយថា រដ្ឋាភិបាលទីក្រុងប៉េកាំង គាំទ្រជានិច្ចឲ្យប្រទេសអាស៊ីអាគ្នេយ៍ពង្រឹងកិច្ចសន្ទនា ហើយសង្ឃឹមថា ប្រទេសទាំងពីរស្តារទំនុកចិត្តគ្នាទៅវិញទៅមកនិងមិត្តភាពឡើងវិញ ព្រមទាំងអាចបើកព្រំដែនក្នុងពេលឆាប់តាមដែលអាចធ្វើទៅបាន។
សូមជម្រាបថា ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ, ប្រទេសចិនតែងបង្ហាញជំហរជាផ្លូវការ ដោយជំរុញឲ្យប្រទេសទាំងពីរដោះស្រាយតាមរយៈកិច្ចសន្ទនានិងការពិភាក្សាប្រកបដោយមិត្តភាព។
រដ្ឋាភិបាលទីក្រុងប៉េកាំង បានអះអាងហើយអះអាងទៀតថា ខ្លួនត្រៀមរួចជាស្រេចក្នុងការដើរតួនាទីជា អ្នកសម្របសម្រួលប្រកបដោយយុត្តិធម៌ មិនលំអៀងទៅភាគីណាមួយឡើយ។
មិនត្រឹមប៉ុណ្ណឹង ចិនតែងអំពាវនាវជាសាធារណៈឲ្យប្រទេសទាំងពីររក្សាភាពស្ងប់ស្ងាត់ និងអនុវត្តបទឈប់បាញ់ ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់កិច្ចចរចា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ម៉ាឡេស៊ី ត្រៀមបញ្ជូនក្រុម ចូលរួមជាមួយ AOT មកពិនិត្យតំបន់ជម្លោះកម្ពុជា-ថៃ ខណៈអាមេរិក ក៏គាំទ្រ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១៧ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


