ព័ត៌មានអន្ដរជាតិ
អេស្ប៉ាញដាក់ពង្រាយទ័ពជិត ២ ០០០នាក់ ខណៈភ្លើងឆេះព្រៃរាលដាលពាសពេញប្រទេស
អេស្ប៉ាញបានបញ្ជូនទាហាន ៥០០នាក់បន្ថែមទៀត ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃដែលនាំឲ្យចំនួនទាហានសរុបដែលបានដាក់ពង្រាយកើនដល់ ១ ៩០០នាក់។ ភ្លើងបានលេបត្របាក់ផ្ទៃដីចំនួន ១៥៨ ០០០ហិកតានៅឆ្នាំនេះ ហើយបានឆក់យកជីវិតមនុស្សបីនាក់កាលពីសប្តាហ៍មុន។

ភ្លើងឆេះព្រៃធំៗចំនួន២០ បច្ចុប្បន្នមិនទាន់រលត់នៅឡើយទេ ដូចជានៅតំបន់ភាគពាយ័ព្យនៃទីក្រុង Galicia ជាកន្លែងដែលភ្លើងខ្លះបានឆេះបន្តកន្ទុយគ្នាបង្កើតទៅហេតុការណ៍ភ្លើងព្រៃដ៏សន្ធោរសន្ធៅ បង្ខំឲ្យមានការបិទផ្លូវ និងរថភ្លើង។ ជំនួយអន្តរជាតិកំពុងទៅដល់ ដោយមានយន្តហោះទម្លាក់ទឹកពីហូឡង់ បារាំង និងអ៊ីតាលី ខណៈអ្នកពន្លត់អគ្គិភ័យបរទេសក៏ត្រូវបានគេរំពឹងថានឹងចូលជួយក្នុងពេលឆាប់ៗផងដែរ។
តំបន់អឺរ៉ុបខាងត្បូងកំពុងប្រឈមមុខនឹងរដូវកាលភ្លើងឆេះព្រៃដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេល ២ទសវត្សរ៍កន្លងមកនេះ ដោយអេស្ប៉ាញស្ថិតក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេ។ អ្នកវិទ្យាសាស្ត្រអាកាសធាតុព្រមានថា ការកើនឡើងសីតុណ្ហភាពសកលកំពុងធ្វើឲ្យលក្ខខណ្ឌអាកាសធាតុកាន់តែធ្ងន់ធ្ងរ ភ្លើងកាន់តែអាក្រក់ គ្រោះរាំងស្ងួត និងរលកកម្ដៅ។
ប្រទេសជិតខាងអេស្ប៉ាញ ដូចជា ក្រិក ប៊ុលហ្គារី ម៉ុងតេណេហ្គ្រោ និងអាល់បានី ក៏បានស្នើសុំជំនួយការពន្លត់អគ្គិភ័យរបស់សហភាពអឺរ៉ុបផងដែរ។
សីតុណ្ហភាពនៅក្នុងប្រទេសអេស្ប៉ាញ ត្រូវបានគេព្យាករថានឹងឡើងដល់ ៤៥អង្សាសេនៅក្នុងតំបន់មួយចំនួន ដែលអាចបង្កើនហានិភ័យខ្លាំងថែមទៀតនាប៉ុន្មានថ្ងៃខាងមុខ៕


ដោយ៖ ឈាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៦ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៥ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៦ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


