ព័ត៌មានអន្ដរជាតិ
វិហារវត្តមួយក្នុងខេត្តឈៀងម៉ៃ ប្រទេសថៃ ត្រូវភ្លើងឆេះស្ទើរគ្មានសល់
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod អគ្គិភ័យដ៏រន្ធត់មួយបានលេបត្របាក់វិហារមួយស្ទើរទាំងស្រុង ក្នុងវត្ត Pa Phai ដែលជាវត្តដ៏ល្បីល្បាញមួយនៅក្នុងស្រុក Mae Rim ខេត្ត ឈៀងម៉ៃ ប្រទេសថៃនាវេលាទៀបភ្លឺថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥។

អគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង៣និង២០នាទីទៀបភ្លឺ និងប្រើរថយន្តពន្លត់អគ្គិភ័យអស់៤គ្រឿងទើបអាចគ្រប់គ្រងបាន។ ទោះបីមិនមានអ្នកស្លាប់ឬរងរបួស ប៉ុន្តែភ្លើងបានបំផ្លាញរបស់របរស្ទើរតែទាំងអស់នៅក្នុងវិហារ ។ ក្នុងនោះព្រះពុទ្ធបដិមាមួយអង្គ និងរូបសំណាកព្រះពុទ្ធបដិមាធំមួយអង្គបានរងការខូចខាតធ្ងន់ធ្ងរ។ ការប៉ាន់ស្មានដំបូងការខូចខាតមានចំនួនទឹកប្រាក់ប្រហែល ៣ លានបាត (៨ ម៉ឺន៤ពាន់ដុល្លារ)។
ប៉ូលិសសង្ស័យថា អគ្គិភ័យនេះអាចបណ្តាលមកពីទុស្សេខ្សែភ្លើង ឬបណ្ដាលមកពីធូប និងទៀនដែលឆេះសល់ក្នុងពិធីបុណ្យពុទ្ធសាសនាកាលពីថ្ងៃ១៧ សីហា។ ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុពិតប្រាកដ នៅតែស្ថិតក្រោមការស៊ើបអង្កេត៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


