ព័ត៌មានអន្ដរជាតិ
លោក ត្រាំ៖ ហ្សេលេនស្គី អាចបញ្ចប់សង្គ្រាមស្ទើរតែភ្លាមៗ បើយល់ព្រមតាមលក្ខខណ្ឌ២នេះ
មុនពេលជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី និងមេដឹកនាំអឺរ៉ុបនាថ្ងៃចន្ទទី១៨ខែសីហាឆ្នាំ២០២៥នេះ មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ បានច្រានចោលលទ្ធភាពដែលអ៊ុយក្រែនអាចដណ្តើមយកតំបន់គ្រីមៀរពីរុស្ស៊ីវិញ ហើយបានណែនាំឲ្យក្រុងកៀវកុំបន្តស្វែងរកសមាជិកភាពអង្គការណាតូ ដែលទាំងនេះសុទ្ធសឹងតែជាចំណុចសំខាន់នៃភាពតានតឹងជាមួយទីក្រុងមូស្គូ។

លោក ត្រាំ បានអះអាងថា លោក ហ្សេលេនស្គី ជាមនុស្សតែម្នាក់គត់អាចពន្លត់ភ្លើងសង្រ្គាមយ៉ាងឆាប់រហ័ស ដោយលើកឡើងថា គាត់អាច«បញ្ចប់ជម្លោះស្ទើរតែភ្លាមៗ» ប្រសិនបើគាត់ចង់។ លោក ត្រាំ ក៏បានរិះគន់អតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ចំពោះការបរាជ័យក្នុងការទប់ស្កាត់ការកាត់បញ្ចូលឧបទ្វីបគ្រីមៀររបស់រុស្ស៊ីឆ្នាំ២០១៤។
នៅក្នុងការបង្ហោះនៅលើបណ្ដាញសង្គម Truth Social លោក ត្រាំ បានរំលឹកឡើងវិញនូវជំហររបស់គាត់ ដោយព្រមានប្រឆាំងនឹងអ៊ុយក្រែនចូលរួមជាមួយអង្គការណាតូ និងសង្កត់ធ្ងន់ថា វាជាការពិតមិនអាចប្រកែកបាន ដែលថាភូមិសាស្ត្រនយោបាយមួយចំនួនគឺមិនអាចកែប្រែបានឡើយនាពេលបច្ចុប្បន្ន។
សូមរឭកថា ក្រោយជំនួបកំពូលនៅរដ្ឋអាឡាស្កាកាលពីថ្ងៃសុក្រសប្ដាហ៍មុន ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានថ្លែងថា លោកពិតជាមានសណ្ដានចិត្តស្មោះត្រង់ ក្នុងការបញ្ចប់ជម្លោះ ដែលលោកចាត់ទុកថាជា «សោកនាដកម្មមួយ»។ ថ្វីត្បិតលោក ពូទីន ថាចង់បិទបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន តែលោកទទូចថា រុស្ស៊ីត្រូវតែដោះស្រាយ«ដើមហេតុចម្បង» នៃជម្លោះជាមុនសិន។ បន្ថែមពីនេះ លោកបានព្រមានអ៊ុយក្រែន និងអឺរ៉ុបកុំឲ្យបំផ្លិចបំផ្លាញកិច្ចពិភាក្សាណាមួយ ហើយបានពណ៌នាកិច្ចប្រជុំជាមួយប្រធានាធិបតី ត្រាំ ថាជា«ចំណុចចាប់ផ្តើមសម្រាប់ដំណោះស្រាយ»។
យ៉ាងណាមិញ កន្លងមក លោក ហ្សេលេនស្គី បានរំលឹកម្ដងហើយម្ដងទៀតថា ការសម្បទានទឹកដីគឺជារឿងដែលមិនអាចចរចាគ្នាបានឡើយ ដោយបញ្ជាក់ថា ការពិភាក្សាណាមួយត្រូវតែពាក់ព័ន្ធនឹងកិច្ចពិភាក្សាដោយផ្ទាល់រវាងអ៊ុយក្រែន រុស្ស៊ី និងអាមេរិក៕
ដោយ៖ ឈាង
ចុចអាន៖ ហ្សេលេនស្គី ដឹកដៃសម្ព័ន្ធមិត្ត ធ្វើដំណើរទៅសេតវិមាន និយាយពីបញ្ហាសង្គ្រាមនៅអ៊ុយក្រែន
-
កីឡា១៣ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


