ព័ត៌មានអន្ដរជាតិ
រុស្សី នឹងសាកល្បងវ៉ាក់សាំងមហារីកផលិតដោយ AI និងប្រើឥតគិតថ្លៃដំបូងគេបង្អស់របស់ពិភពលោក
ប្រទេសរុស្សីនឹងចាប់ផ្តើមសាកល្បងចាក់វ៉ាក់សាំងការពារជំងឺមហារីកដែលបង្កើតដោយបញ្ញាសិប្បនិម្មិត (AI) លើមនុស្សនិងប្រើដោយឥតគិតថ្លៃដំបូងបង្អស់របស់ពិភពលោកក្នុងពេលឆាប់ៗនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ Hubsreamdaily កាលពីថ្ងៃទី១៨ខែសីហា។

វ៉ាក់សាំងនេះត្រូវបានបង្កើតឡើងដោយមជ្ឈមណ្ឌល Gamaleya ដែលជាស្ថាប័នស្រាវជ្រាវឈានមុខគេរបស់ពិភពលោក ប្រើបច្ចេកវិទ្យា mRNA (ការបំប្លែងហ្សែន) និងត្រូវបានរចនាឡើងដើម្បីផ្គូផ្គងហ្សែនដុំសាច់របស់អ្នកជំងឺម្នាក់ៗ ខណៈការធ្វើតេស្តដំបូងបានបង្ហាញពីលទ្ធផលល្អ។
ការព្យាបាលនឹងត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ ដោយចាប់ផ្តើមពីអ្នកជំងឺមហារីកស្បែកនិងក្រោយមកសម្រាប់អ្នកជំងឺមហារីកផ្សេងទៀត។ អ្នកវិទ្យាសាស្ត្រនិយាយថា វ៉ាក់សាំងដែលរចនាដោយ AI អាចជួយឱ្យប្រព័ន្ធភាពស៊ាំទទួលស្គាល់ និងបំផ្លាញកោសិកាមហារីកបានកាន់តែត្រឹមត្រូវជាងមុន ដោយផ្តល់ក្តីសង្ឃឹមសម្រាប់ការព្យាបាលប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពជាងមុន។
គួរបញ្ជាក់ថាប្រសិនបើជោគជ័យ របកគំហើញនេះអាចផ្លាស់ប្តូរការព្យាបាលជំងឺមហារីកទូទាំងពិភពលោក ទទួលបានការព្យាបាលគុណភាពខ្ពស់និងកាន់តែមានតម្លៃសមរម្យ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


