Connect with us

ព័ត៌មានអន្ដរជាតិ

រញ្ជួយដីដ៏ខ្លាំងក្លាអង្រួនតំបន់ Yangon ប្រទេសមីយ៉ាន់ម៉ា រង្គើដល់បាងកកប្រទេសថៃ

បានផុស

នៅ

តំបន់ Yangon ប្រទេសមីយ៉ាន់ម៉ា បានជួបប្រទះការរញ្ជួយដីកម្រិត ៥.០ រ៉ិចទ័រ ដោយបង្ខំឱ្យប្រជាជនមួយចំនួនជម្លៀសខ្លួនចេញពីអគារខ្ពស់ៗ ខណៈឥទ្ធិពលនៃការរញ្ជួយញ័រទៅដល់ទីក្រុងបាងកកប្រទេសថៃឯណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Irrawaddy។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមនាយកដ្ឋានឧតុនិយមរបស់ប្រទេសមីយ៉ាន់ម៉ា គ្រោះរញ្ជួយដីនេះមានកម្រិត ៥.០ រ៉ិចទ័រ បានវាយប្រហារនៅវេលាម៉ោង ៩ និង ២៨ នាទីព្រឹក ដោយមានចំណុចកណ្តាលនៅសមុទ្រមីយ៉ាន់ម៉ា ចម្ងាយប្រហែល ៨៧ គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុង Kamun Chan Kone។

ប្រជាពលរដ្ឋបានរាយការណ៍ថា ពួកគេមានអារម្មណ៍ញ័រយ៉ាងខ្លាំង ដោយផ្ទះមួយចំនួន និង វត្តអារាម បានរងការខូចខាត ខណៈមនុស្សម្នាជាច្រើនប្រញាប់ប្រញាល់ចេញទៅខាងក្រៅអគារខ្ពស់ដើម្បីសុវត្ថិភាព។ នៅទីក្រុងបាងកកប្រទេសឯណោះវិញ ក៏មានភាពចលាចលដែរដោយប្រជាពលរដ្ឋរត់ចេញពីអគារខ្ពស់ក្រោយមានអាម្មណ៍រង្គើដោយសាររញ្ជួយដី។ មកដល់ពេលនេះមិនមានការរាយករណ៍ ពីអ្នកស្លាប់និងអ្នករបួសនៅក្នុងហេតុការណ៍នេះនៅឡើយ។

មនុស្សម្នារត់ចេញពីអគារ។ (រូបភាព៖ Eleven Media Group)

គួរបញ្ជាក់ថាគ្រោះរញ្ជួយដីនេះបានកើតឡើងជាលើកទីពីរហើយបន្ទាប់ពីមានរញ្ជួយដីកម្រិត ៤.៨ រ៉ិចទ័របានអង្រួនផ្នែកខ្លះនៃតំបន់ Yangon កាលពីម្សិលមិញ។ អាជ្ញាធរ​មីយ៉ាន់ម៉ានិងថៃកំពុង​បន្ត​តាម​ដាន​ស្ថានការណ៍​នេះ បើ​ទោះ​បី​ជា​មិន​ទាន់​មាន​សេចក្តី​រាយការណ៍​ថា​មាន​អ្នក​ស្លាប់​និង​របួស​ធ្ងន់ធ្ងរ​ក៏​ដោយ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម