ព័ត៌មានអន្ដរជាតិ
ថ្នាំញៀនជាង២លានគ្រាប់ ត្រូវរឹបអូសក្នុងខេត្ត Phrae ប្រទេសថៃ
ប៉ូលិសនៅក្នុងស្រុក Huai Rai ខេត្ត Phrae ប្រទេសថៃបានស្ទាក់ចាប់ក្រុមអ្នកជួញដូរគ្រឿងញៀនក្នុងប្រតិបត្តិការចំនួនពីរ ដោយរឹបអូសបានថ្នាំមេតំហ្វេតាមីនជាង ២,១ លានគ្រាប់ឯណោះ ខណៈការជួញដូរគ្រឿងញៀនក្នុងប្រទេសនេះកាន់តែកើនឡើងគួរឲ្យកត់សម្គាល់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី២១ខែសីហា។

ក្រោយប៉ូលិសថៃដេញតាមចាប់រថយន្តដែលបើកគេចពីប៉ុស្តិ៍ត្រួតពិនិត្យមួយក្រោយមករកឃើញថានៅក្នុងរថយន្កមានផ្ទុកទៅដោយថ្នាំញៀន ២ លានគ្រាប់នៅក្នុង និងក្បែរនោះ។ ជនសង្ស័យម្នាក់ដែលបើករថយន្តត្រូវម៉ូលិសឃាត់ខ្លួន ចំណែកម្នាក់ទៀតរត់គេចខ្លួនចូលព្រៃបាត់។
ពីរថ្ងៃមុនការរឹបអូសបានថ្នាំញៀនដ៏ច្រើនមហាសាលនេះ គឺនៅថ្ងៃទី ១៩ ខែសីហា ប៉ូលិសក៏បានចាប់ខ្លួនជនសង្ស័យពីរនាក់នៅ Mae Sai ព្រំដែនជាមួយមីយ៉ាន់ម៉ាជាមួយនឹងថ្នាំញៀន ១០ ម៉ឺនគ្រាប់ដែលលាក់នៅក្នុងរថយន្តពួកគេ។ ពេលនេះសមត្ថកិច្ចថៃបានចាប់ខ្លួនមនុស្ស៣នាក់ ពាក់ព័ន្ធករណីទាំងពីរនេះ ហើយកំពុងពង្រីកការស៊ើបអង្កេត។

គួរបញ្ជាក់ថាស្ទើតែរាល់ថ្ងៃហើយដែលឃើញព័ត៌មានក្នុងប្រទេសថៃបានផ្សាយពីការចាប់បានឬរឹបអូសបានគ្រឿងញៀនយ៉ាងច្រើន សន្ធឹកសន្ធាប់និងចាប់បានក្រុមជួញដូរជារើយៗតាមបណ្ដាខេត្តផ្សេងៗគ្នា ដោយគ្រឿងញៀនខ្លះធ្វើការវេចខ្ចប់បន្លំជាគ្រឿងទេសផ្សេងៗ ខណៈគ្រឿងញៀនខ្លះរត់ពន្ធឆ្លងកាត់ប្រទេសថៃដើម្បីនាំទៅប្រទេសទីបី៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


