ព័ត៌មានអន្ដរជាតិ
តើមានមនុស្សប៉ុន្មាននាក់កំពុងជាប់ពន្ធនាគារក្នុងប្រទេសថៃ ពីបទប្រមាថស្តេច?
កាលពីថ្ងៃសុក្រទី២២ខែសីហាឆ្នាំ២០២៥ តុលាការថៃ បានចេញសាលក្រមថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ មិនមានទោសពីបទប្រមាថព្រះមហាក្សត្រទេ។

ហេតុផលដែលតុលាការមិនចោទប្រកាន់លោកថាក់ស៊ីន ព្រោះថា តុលាការមិនបានរកឃើញថា បទសម្ភាសដែលអតីតនាយករដ្ឋមន្ត្រីថៃរូបនេះផ្តល់ឲ្យប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង កាលពីឆ្នាំ២០១៥ គឺជាការសំដៅទៅព្រះមហាក្សត្រ Bhumibol Adulyadej (រាមាទី៩) ដោយចំៗឬប្រើប្រាស់ពាក្យរាជានិយមណាមួយនោះទេ ប៉ុន្តែផ្ទុយទៅវិញ បទសម្ភាសនោះគឺសំដៅទៅលើបុរសទីបីដូចជាគាត់, ទីប្រឹក្សា, ទាហាន និងមនុស្សនៅក្នុងរង្វង់ព្រះបរមរាជវាំងជាដើម។
ម្យ៉ាងក្នុងអំឡុងពេលពិនិត្យមើលសេចក្តីថ្លែងការណ៍ តុលាការរកឃើញថា វីដេអូឃ្លីបនេះមិនបានបង្ហាញថា លោក ថាក់ស៊ីន វាយប្រហារឬរិះគន់ព្រះមហាក្សត្រឡើយ ហើយមតិមហាជនទូទៅក៏មិនបានបកស្រាយបែបនោះដែរ។
យោងតាមក្រុមមេធាវីថៃដើម្បីសិទ្ធិមនុស្ស គិតត្រឹមដើមខែសីហា ឆ្នាំ ២០២៥ មានមនុស្សប្រមាណ ២៧០នាក់ត្រូវបានចោទប្រកាន់និងផ្តន្ទាទោសក្រោមមាត្រា១១២ ចាប់តាំងពីបាតុកម្មបានផ្ទុះឡើងនៅឆ្នាំ២០២០។
ក្នុងចំណោមអ្នកទាំងនោះ មានប្រហែល២០នាក់កំពុងជាប់ពន្ធនាគារ ហើយអ្នកផ្សេងទៀតត្រូវដោះលែងបណ្តោះអាសន្នឬកំពុងស្ថិតក្នុងដំណាក់កាលជំនុំជម្រះនៅឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ នាយករដ្ឋមន្ត្រីស្តីទីថៃ ប្រញាប់ចេញមុខបដិសេធថា រឿងថាក់ស៊ីន រួចទោស មិនពាក់ព័ន្ធរដ្ឋាភិបាលទេ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


