ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ី ឃាត់អ្នកដំណើរ៧នាក់ ម្នាក់ជាជនជាតិ ថៃ សង្ស័យមិនមែនជាអ្នកទេសចរពិត
ទីភ្នាក់ងារត្រួតពិនិត្យ និងការពារព្រំដែន (AKPS) កាលពីថ្ងៃ២២ ខែសីហា បានចេញសេចក្តីជូនដំណឹងអំពីការបដិសេធការចូល (NPMs) ដល់ជនបរទេសចំនួន ៧ នាក់ដែលប៉ុនប៉ងចូលប្រទេសតាមតាមរយៈច្រកអន្តោប្រវេសន៍ Bukit Kayu Hitam។
យោងតាមភ្នាក់ងារ Bernama នៅក្នុងសេចក្តីថ្លែងការណ៍មួយ AKPS បាននិយាយថា ជនបរទេសដែលរួមមានបុរសឥណ្ឌា ៥នាក់ បុរសថៃម្នាក់ និងស្ត្រីឥណ្ឌូនេស៊ីម្នាក់ ត្រូវគេសង្ស័យថា ពួកគេមិនមែនជាអ្នកទេសចរពិតប្រាកដឡើយ។

ពួកគេទាំងអស់ត្រូវបានផ្តល់ការជូនដំណឹងដោយអនុលោមតាមផ្នែកទី ៨ (៣) នៃច្បាប់អន្តោប្រវេសន៍ឆ្នាំ ១៩៥៩/៦៣ សម្រាប់ការមិនបំពេញតាមតម្រូវការនៃការចូលជាភ្ញៀវទេសចរណ៍ ទៅកាន់ប្រទេសម៉ាឡេស៊ី។ យ៉ាងណាក៏ដោយ ពួកគេត្រូវបានណែនាំឲ្យត្រឡប់ទៅប្រទេសដើមវិញ តាមច្រកចូលដដែល។
ជាមួយគ្នានេះដែរ នៅក្នុងករណីមួយទៀតកាលពីម្សិលមិញ AKPS បានរឹបអូសផលិតផលម្ហូបអាហារចំនួន២ម៉ឺន គីឡូក្រាមកៀកព្រំដែនថៃ ដែលគេស្គាល់ថាជាផ្លែមៀនក្រៀមដោយគ្មានស្លាកសញ្ញា ពីបទមិនគោរពតាមបទប្បញ្ញត្តិនៅក្នុងច្បាប់ចំណីអាហារឆ្នាំ ១៩៨៣ ទាក់ទងនឹងការដាក់ស្លាកផលិតផល។
ការរឹបអូសបានធ្វើឡើងក្នុងប្រតិបត្តិការដែលបានចាប់ផ្តើមនៅម៉ោង ៨ និង៣០នាទីយប់ ដែលផលិតផលត្រូវបាននាំយកមកជាមួយទំនិញផ្សេងទៀតដោយប្រើផ្លូវពាណិជ្ជកម្ម។ សរុបទឹកប្រាក់ដែលរឹបអូសត្រូវបានគេប៉ាន់ស្មានថាមានតម្លៃជាង ៤៨០,០០០ រីងហ្គីត ប៉ុន្តែមិនមានការចាប់ខ្លួនណាមួយឡើយ។
AKPS បាននិយាយថា ខ្លួនតែងតែប្តេជ្ញាចិត្តក្នុងការធានាថា រាល់ផលិតផលអាហារដែលនាំយកមកក្នុងប្រទេស គោរពតាមច្បាប់ និងស្តង់ដារសុវត្ថិភាពចំណីអាហារ។ កិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយភ្នាក់ងារអនុវត្តច្បាប់ផ្សេងទៀតទាំងអស់នឹងបន្តត្រូវបានពង្រឹងដើម្បីធានាសុវត្ថិភាពអ្នកប្រើប្រាស់ និងការពារអធិបតេយ្យភាពនៃព្រំដែនរបស់ប្រទេស៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ចៅអធិការវត្តមួយនៅ ថៃ ឃុបឃិតជាមួយចោរ លួចលុយនិងមាស សរុបប្រាក់ជិត ៦៨ ម៉ឺនដុល្លារ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


