ព័ត៌មានអន្ដរជាតិ
ពូទីន៖ រុស្ស៊ី នឹងសម្រេចបានគោលដៅយោធាទាំងអស់ បើអ៊ុយក្រែន មិនឯកភាពលើកិច្ចព្រមព្រៀង
បន្ទាប់ពីចូលរួមក្នុងក្បួនព្យុហយាត្រាយោធាដ៏ធំនៅប្រទេសចិន ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាក់យ៉ាងច្បាស់ថា ទីក្រុងមូស្គូ នឹងសម្រេចបាននូវគោលដៅយោធាទាំងអស់របស់ខ្លួន ប្រសិនបើអ៊ុយក្រែន មិនយល់ព្រមបង្កើតឲ្យមានកិច្ចព្រមព្រៀងសន្តិភាពទេនោះ។

តាមការផ្សាយរបស់ BBC នៅថ្ងៃព្រហស្បតិ៍ទី៤ខែកញ្ញាឆ្នាំ២០២៥ លោកពូទីន បានប្រាប់អ្នកកាសែតថា «យើងប្រហែលយល់ព្រមលើដំណោះស្រាយដែលអាចទទួលយកបាន ដើម្បីបញ្ចប់ជម្លោះជាមួយអ៊ុយក្រែន។ បើមិនដូច្នោះទេ យើងនឹងត្រូវដោះស្រាយរាល់កិច្ចការរបស់យើងដោយយោធាហើយ»។
ទោះបីជាយ៉ាងណាក៏ដោយ លោកពូទីនបានសង្កត់ធ្ងន់ថា រុស្ស៊ីនឹងមិនបោះបង់តំបន់ Donbas ភាគខាងកើតអ៊ុយក្រែន ដែលទាហានរបស់លោកបានដណ្តើមយកនោះទេ។

មេដឹកនាំរុស្ស៊ីក៏ទាមទារម្តងហើយម្តងទៀតដែរឲ្យអ៊ុយក្រែន ឈប់ចង់ចូលជាសមាជិកអង្គការណាតូទៀតទៅ និងត្រូវបញ្ឈប់នូវអ្វីដែលលោកហៅថា ការរើសអើងប្រឆាំងជនជាតិរុស្សី។
មុននេះ មេដឹកនាំវិមានក្រឹមឡាំងអះអាងថា លោកឈានដល់ការកំណត់លក្ខខណ្ឌជាក់លាក់ជាមួយមេដឹកនាំអាមេរិក ដូណាល់ ត្រាំ ហើយ ស្តីពីការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ក្នុងអំឡុងកិច្ចប្រជុំកំពូល នៅរដ្ឋអាឡាស្កាកាលពីខែសីហា។
យ៉ាងណាមិញ លោក ពូទីន មិនបានបញ្ជាក់ទេថាតើលោកនឹងចូលចរចាសន្តិភាពដោយផ្ទាល់ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ក្រោមការសម្របសម្រួលរបស់លោក ត្រាំ ដែរឬក៏យ៉ាងណា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ពូទីន ប្រាប់ថាឈានដល់ការកំណត់«លក្ខខណ្ឌ» ជាមួយ ត្រាំ ស្តីពីការបញ្ចប់សង្រ្គាមអ៊ុយក្រែន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៩ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


