ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ធ្វើតេស្តថ្នាំចាក់ព្យាបាលជំងឺមហារីក ដោយជោគជ័យ និងត្រៀមដាក់លក់លើទីផ្សារ
ជាដំណឹងល្អមួយសម្រាប់ពិភពលោក ដែលប្រទេសរុស្ស៊ីប្រកាសថា ថ្នាំចាក់ព្យាបាលជំងឺមហារីករបស់ខ្លួន ទទួលបានជោគជ័យក្នុងការធ្វើតេស្ត ហើយត្រៀមដាក់លក់លើទីផ្សារហើយ។

លោកស្រី Veronika Skvortsova ប្រធានទីភ្នាក់ងារវេជ្ជសាស្ត្រ-ជីវសាស្ត្រសហព័ន្ធរុស្ស៊ី បានប្រកាសនៅខាងក្រៅវេទិកាសេដ្ឋកិច្ចខាងកើតក្នុងទីក្រុង Vladivostok ថា ការសាកល្បងមុនគ្លីនិកអស់រយៈពេល៣ឆ្នាំ ថ្នាំចាក់នេះបានបង្ហាញលទ្ធផលជាទីគាប់ចិត្ត ពោលគឺមានប្រសិទ្ធភាព៦០-៨០% ព្យាបាលជំងឺមហារីកពោះវៀនធំ ដែលជាជំងឺបណ្តាលឲ្យមានអត្រាមនុស្សស្លាប់ខ្ពស់លើពិភពលោក។ បន្ទាប់មក អ្នកវិទ្យាសាស្រ្ត នឹងផលិតថ្នាំព្យាបាលជំងឺមហារីកខួរក្បាលនិងមហារីកស្បែក ព្រមទាំងជំងឺមហារីកផ្សេងៗទៀត តាមក្រោយ។
ទន្ទឹមនោះ តាមការផ្សាយរបស់ RT កាលពីថ្ងៃអាទិត្យទី៧ខែកញ្ញាឆ្នាំ២០២៥ ថ្នាំនេះមានឈ្មោះ Enteromix ដែលត្រូវផលិតឡើងដោយបច្ចេកវិទ្យា mRNA ដូចទៅនឹងវ៉ាក់សាំងកូវីដ-១៩ដែរ។ Enteromix ចូលទៅបំប៉នប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺ ដើម្បីប្រយុទ្ធប្រឆាំងនឹងកោសិកាមហារីក។

លោកស្រី Skvortsova និយាយថា «ការសាកល្បង បានបង្ហាញឲ្យឃើញពីសុវត្ថិភាពនៃថ្នាំចាក់ រួមទាំងការប្រើប្រាស់ម្តងហើយម្តងទៀត ក៏ដូចជាប្រសិទ្ធភាពខ្ពស់របស់វា ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកាត់បន្ថយទំហំដុំសាច់ និងការថយចុះនៃការលូតលាស់ដុំសាច់ផងដែរ។ ការសិក្សាបានបង្ហាញពីលទ្ធភាពនៃការរស់រានមានជីវិតរបស់អ្នកជំងឺកាន់តែប្រសើរឡើង។ យើងបានបញ្ជូនឯកសារទៅក្រសួងសុខាភិបាលរួចហើយ ដើម្បីទទួលភ្លើងបៃតង សម្រាប់ការប្រើប្រាស់គ្លីនិកនៅចុងរដូវក្តៅខាងមុខ»។
ទោះបីជាយ៉ាងណាក៏ដោយ តម្លៃនៃថ្នាំចាក់នេះ មិនទាន់ត្រូវបានគេបង្ហាញនោះទេ ប៉ុន្តែមានដំណឹងថា វាមិនសូវជាថ្លៃនោះទេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្សី នឹងសាកល្បងវ៉ាក់សាំងមហារីកផលិតដោយ AI និងប្រើឥតគិតថ្លៃដំបូងគេបង្អស់របស់ពិភពលោក
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


