ព័ត៌មានអន្ដរជាតិ
លោក អានុទីន អាណិត លោកថាក់ស៊ីន ដែលតម្រូវឲ្យជាប់ពន្ធនាគារ
នាយករដ្ឋមន្ត្រីថៃដែលទើបជាប់ឆ្នោត លោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) បានបញ្ចេញមតិយោបល់ឆ្លើយតបចំពោះសំណួរអ្នកសារព័ត៌មាន ជុំវិញសាលក្រមតុលាការកំពូលដែលសម្រេចឲ្យលោកថាក់ស៊ីន ស៊ីណាវ៉ាត្រ អតីតនាយករដ្ឋមន្ត្រី ចូលទៅអនុវត្តទោសរយៈពេល១ឆ្នាំនៅក្នុងពន្ធនាគារ។

នាយករដ្ឋមន្ត្រីថៃ អានុទីន ត្រូវបានស្រង់សម្តីដោយសារព័ត៌មានថៃ Khaosod English ដូចបាននិយាយថា៖ «ខ្ញុំមានអារម្មណ៍សោកស្តាយចំពោះគាត់។ ខ្ញុំអាណិតដល់បុគ្គលម្នាក់ដែលមានឋានដូចជាគាត់ ជាមនុស្សម្នាក់ដែលគ្រប់គ្រងប្រទេស។ ខ្ញុំមិនចង់ឱ្យគាត់ជួបស្ថានភាពបែបនេះទេ»។
ការអត្ថាធិប្បាយរបស់លោក អានុទីន កើតឡើងបន្ទាប់ពីតុលាការកំពូលចេញសាលក្រមសម្រេចឲ្យលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ត្រូវចូលទៅអនុវត្តទោសរយៈពេល១ឆ្នាំ បន្ទាប់ពីព្រះមហាក្សត្រលើកលែងកាត់បន្ថយទោសពី៨ឆ្នាំ នៅសល់តែ១ឆ្នាំ ប៉ុន្តែលោកថាក់ស៊ីន បានគេចវេសពីការអនុវត្តទោសនោះ ដោយយកលេសមានជំងឺ ហើយត្រូវផ្ទេរទៅសម្រាកនៅមន្ទីរពេទ្យរបស់ប៉ូលិស។
តាមសេចក្តីរាយការណ៍របស់សារព័ត៌មានថៃ The Nation ក្រោយការប្រកាសសាលក្រមចប់ លោកថាក់ស៊ីន ត្រូវបានតម្រូវឲ្យប្តូរសម្លៀកបំពាក់ពីឈុតស៊ីវិលទៅឈុតអ្នកទោស ដើម្បីអនុវត្តទោសរយៈពេល១ឆ្នាំដោយឃុំខ្លួននៅមន្ទីរឃុំឃាំង «Bangkok Remand Prison»៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៥ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


