Connect with us

ព័ត៌មានអន្ដរជាតិ

​ថៃ​ នៅតែទទួល​ស្គាល់ល្បែង​បៀ​រជា​កីឡា ហើយអាចនឹងដាក់បញ្ចូលក្នុងកីឡាអូឡាំពិក

បានផុស

នៅ

ប្រទេស​ថៃ​បាន​បញ្ជាក់​ថា ល្បែង​បៀរ​នឹង​នៅតែត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវការ​ថា​ជា​កីឡាក្នុង​លក្ខខណ្ឌ​តឹងរ៉ឹង ​ទោះបីជាមានការផ្លាស់ប្តូរនាយករដ្ឋមន្រ្តីក៏ដោយ បើយោងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីស្តីទីក្រសួងមហាផ្ទៃ លោក Phumtham Wechayachai។​

លោក Phumtham Wechayachai
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចេញផ្សាយរបស់ Pattaya Mail លោក Phumtham បានរំលឹកឡើងវិញថា ការសម្រេចចិត្តអនុញ្ញាតឱ្យការលេងល្បែងបៀរជាកីឡាស្របច្បាប់នៅក្នុងប្រទេសថៃនៅតែមិនផ្លាស់ប្តូរ ដោយសង្កត់ធ្ងន់ថាគោលការណ៍ និងនីតិវិធីដែលមានស្រាប់នៅតែអនុវត្ត ហើយដំណើរការអនុម័តបន្តស្ថិតនៅលើអភិបាលខេត្ត និងមន្ទីររដ្ឋបាលខេត្ត ​នឹង​ត្រូវសម្រេច​ថា​តើ​ការលេងល្បែងបៀ​រអាច​ប្រព្រឹត្ត​ទៅបាន​ឬ​អត់។

ថ្លែងមុនពេលលោក Anutin Charnvirakul ចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Phumtham បានជំរុញឲ្យ លោក Anutin មិនគួរផ្ដោតច្រើនពេកលើបញ្ហាតូចតាច ដូចជាល្បែងបៀរនោះទេ។ ដោយសារល្បែងបៀរត្រូវបានគេមើលឃើញថាជាកីឡាអន្តរជាតិរួចទៅហើយ ហើយថែមទាំងអាចដាក់ចូលក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទៀតនោះលោក Phumtham បានស្នើឱ្យរដ្ឋមន្ត្រីថ្មីគួរតែផ្តោតលើបញ្ហាធំជាងនេះជំនួសវិញ ដូចជាការដោះស្រាយអំពើពុករលួយក្នុងចំណោមសមាជិកព្រឹទ្ធសភា និងការដោះស្រាយបញ្ហាគ្រឿងញៀនជាដើម។

គួរបញ្ជាក់ថា ល្បែងបៀរ ត្រូវបានអាជ្ញាធរកីឡាថៃ (SAT) បានទទួលស្គាល់ជាកីឡាជាផ្លូវការក្នុងអំឡុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលដែលដឹកនាំដោយឧបនាយករដ្ឋមន្ត្រីលោក Suriya Juangroongruangkit ។ ការសម្រេចចិត្តនេះបង្ហាញពីការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងវិធីសាស្រ្តរបស់ប្រទេសថៃចំពោះល្បែងបៀរ ដោយចាត់ទុកវាជាល្បែងដែលមានជំនាញដែលទាមទារយុទ្ធសាស្ត្រផ្លូវចិត្ត ស្រដៀងទៅនឹងកីឡាចិត្តផ្សេងទៀត។

ការទទួលស្គាល់អនុញ្ញាតឱ្យមានការរៀបចំស្របច្បាប់លើការលេងបៀរក្រោមបទប្បញ្ញត្តិតឹងរឹង។ អភិបាល​ខេត្ត និង​មន្ទីរ​រដ្ឋបាល​ខេត្ត​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ផ្តល់​សិទ្ធិ​សម្រាប់​ការ​លេង។ ប៉ុន្តែ ល្បែងភ្នាល់បៀរឯកជន និងល្បែងបៀរតាមអ៊ីនធឺណែតដែលមិនមានការគ្រប់គ្រងនៅតែត្រូវបានហាមឃាត់នៅក្រោមច្បាប់របស់ប្រទេសថៃ។

ការផ្លាស់ប្តូរនេះត្រូវបានរំពឹងថានឹងជំរុញទេសចរណ៍កីឡា និងសេដ្ឋកិច្ចរបស់ប្រទេសថៃតាមរយៈការទាក់ទាញការប្រកួតអន្តរជាតិ និងជំរុញការអភិវឌ្ឍទេពកោសល្យអាជីព ដែលអាចធ្វើឲ្យថៃក្លាយជាមជ្ឈមណ្ឌលមានសក្តានុពលសម្រាប់ល្បែងបៀរនៅអាស៊ី៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម