ព័ត៌មានអន្ដរជាតិ
មេដឹកនាំហាម៉ាស រួចជីវិតពីការវាយប្រហារអ៊ីស្រាអែល ព្រោះភ្លេចទូរសព្ទ
យោងតាមការចុះផ្សាយព្រោងព្រាតពីកាសែតអារ៉ាប់ជាច្រើនដូចជា Israel Hayom និង The Jerusalem Post មេដឹកនាំនយោបាយជាន់ខ្ពស់របស់ហាម៉ាស ត្រូវបានគេរាយការណ៍ថាបានរួចជីវិតពីការប៉ុនប៉ងធ្វើឃាតរបស់អ៊ីស្រាអែល នៅក្នុងរដ្ឋធានីដូហា នៃប្រទេសកាតា កាលពីថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២៥ ព្រោះតែលោកភ្លេចយកទូរសព្ទបន្ទាប់ពីចាកចេញពីបន្ទប់ប្រជុំដើម្បីអធិដ្ឋាន ដោយទូរសព្ទនោះត្រូវអ៊ីស្រាអែលលួចតាមដានដឹងពីទីតាំង។

ក្រុមហាម៉ាស បានបង្ហើបថា ឥស្សរជនជាន់ខ្ពស់ លោក Khalil al-Hayya និងមន្ត្រីកំពូលរបស់ខ្លួនបានគេចផុតពីគ្រោះថ្នាក់ ដោយសារលោក al-Hayya បានចាកចេញពីបន្ទប់ប្រជុំ ដើម្បីធ្វើការបួងសួងតាមទម្លាប់នាពេលរសៀល ដោយលោកភ្លេចយកទូរសព្ទដៃទៅតាម ប៉ុន្មាននាទីមុនអ៊ីស្រាអែលបើកការវាយប្រហារទៅលើអគារមួយក្នុងទីក្រុងដូហា ជាកន្លែងដែលពួកគេបានពិភាក្សាអំពីសំណើបទឈប់បាញ់ដែលគាំទ្រដោយសហរដ្ឋអាមេរិកសម្រាប់តំបន់ហ្គាហ្សា។
យោងតាមទូរទស្សន៍អ៊ីស្រាអែល Keshet 12 ចារកម្មអ៊ីស្រាអែលមានបច្ចេកវិទ្យាដ៏ទំនើប អាចតាមដានសញ្ញាពីទូរសព្ទដែលទុកនៅលើតុ ហើយជឿថាពួកគេនៅតែនៅខាងក្នុងបន្ទប់ប្រជុំទើបធ្វើការវាយប្រហារ។
ក្រុមហាម៉ាសបានអះអាងថា ថ្នាក់ដឹកនាំនយោបាយរបស់ខ្លួនមិនត្រូវបានសម្លាប់ទេ ប៉ុន្តែបានទទួលស្គាល់មានអ្នកបាត់បង់ជីវិតចំនួន ៥នាក់ ក្នុងនោះមានទាំងកូនប្រុសរបស់លោក al-Hayya អង្គរក្ស៣នាក់ និងប្រធានបុគ្គលិករបស់គាត់។

ក្រោយការវាយប្រហាររបស់ខ្លួននៅកាតា អ៊ីស្រាអែលបានប្រកាសកាលពីថ្ងៃទី១០ខែកញ្ញាថា ខ្លួននឹងបន្តតាមសម្លាប់មេដឹកនាំក្រុមហាម៉ាសដោយមិនលែងដៃនោះឡើយ បើពួកគេពិតជារួចជីវិតពីការវាយប្រហារដ៏សាហាវនៅរដ្ឋធានីដូហាមែន។
បេសកជនអ៊ីស្រាអែលប្រចាំនៅសហរដ្ឋអាមេរិក លោក Yechiel Leiter បានច្រានចោលការរិះគន់អន្តរជាតិនៅក្នុងបទសម្ភាសន៍មួយជាមួយ Fox News។ លោកបានលើកឡើងថា «ឥឡូវនេះ យើងប្រហែលជាទទួលរងនូវការរិះគន់បន្តិចបន្តួច។ ពួកគេនឹងទទួលយកវា។ ហើយអ៊ីស្រាអែលកំពុងត្រូវបានផ្លាស់ប្តូរឲ្យកាន់តែប្រសើរឡើង។ ប្រសិនបើយើងមិនអាចសម្លាប់ពួកគេលើកនេះ យើងនឹងធ្វើវាលើកក្រោយទៀត»។
ប្រតិបត្តិការរបស់អ៊ីស្រាអែលនៅទីក្រុងដូហា គឺជាបញ្ហាដ៏រសើបខ្លាំង ដោយសារតែប្រទេសកាតា គឺជាអ្នកបានរៀបចំកិច្ចពិភាក្សាកម្រិតខ្ពស់ ក្នុងគោលបំណងបង្កើតបទឈប់បាញ់នៅតំបន់ហ្គាហ្សា។ កាតាបានហៅសកម្មភាពរបស់អ៊ីស្រាអែលថា «ក្បត់» និងជា «អំពើភេរវកម្ម» ហើយក៏មានរិះគន់យ៉ាងខ្លាំងផ្សេងទៀតពីរដ្ឋអារ៉ាប់ជាច្រើនផងដែរ៕
ដោយ៖ ឈាង
ចុចអាន៖ អ៊ីស្រាអែលប្តេជ្ញាតាមប្រល័យមេដឹកនាំហាម៉ាស បើពួកគេពិតជារួចជីវិតពីការវាយប្រហារនៅដូហា
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
កីឡា២១ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


