ព័ត៌មានអន្ដរជាតិ
បាងកក និងខេត្តភាគខាងជើងថៃចំនួន៤ត្រូវបានប្រកាសជាតំបន់ត្រួតពិនិត្យខ្យល់ពុល
គេហទំព័ររាជកិច្ចថៃ (The Royal Gazette website) កាលពីថ្ងៃអង្គារ បានចេញផ្សាយសេចក្តីប្រកាសមួយពីក្រុមប្រឹក្សាបរិស្ថានជាតិថា ទីក្រុងបាងកក និងខេត្តភាគខាងជើងចំនួនបួនជា «តំបន់ត្រួតពិនិត្យការបំពុល» ជាផ្លូវការសម្រាប់ឆ្នាំ ២០២៥ ដើម្បីដោះស្រាយគុណភាពខ្យល់ដែលកាន់តែអាក្រក់ទៅ និងហានិភ័យបរិស្ថាន។

នៅក្នុងការប្រកាសនោះ ទីក្រុងបាងកក និងខេត្តភាគខាងជើងចំនួនបួនដូចជាខេត្ត Chiang Mai, Chiang Rai, Lamphun និង Mae Hong Son នឹងក្លាយជាតំបន់ប្រុងប្រយ័ត្នខ្ពស់និងយកចិត្តទុកដាក់ខ្ពស់ចំពោះខ្យល់ពុល ខណៈតំបន់ទាំងនេះតែងតែមានគុណភាពខ្យល់លើពីកម្រិតស្ដង់ដារសុវត្ថិភាព។
ចលនានេះឆ្លើយតបទៅនឹងការបំពុលខ្យល់ជាប់ជាប្រចាំលើសពីស្តង់ដារសុវត្ថិភាព។ នៅទីក្រុងបាងកក ខ្យល់ពុលមានកម្រិតធ្ងន់ធ្ងរ ជាពិសេសចាប់ពីខែវិច្ឆិកា ដល់ខែមីនា ជារៀងរាល់ឆ្នាំ ដែលគំរាមកំហែងដល់សុខភាពសាធារណៈ និងបង្កការខូចខាតបរិស្ថានរយៈពេលវែង។ ក្រោមការចាត់តាំងថ្មី ទីក្រុងបាងកកនឹងដំណើរការជាតំបន់ត្រួតពិនិត្យការបំពុលក្នុងអំឡុងពេលដែលមានហានិភ័យខ្ពស់ជាមួយនឹងវិធានការផ្តោតលើការគ្រប់គ្រង កាត់បន្ថយ និងលុបបំបាត់ការបំភាយឧស្ម័នដែលបង្កគ្រោះថ្នាក់។

ទន្ទឹមនឹងនេះ ខេត្ត Chiang Mai, Chiang Rai, Lamphun និង Mae Hong Son ដែលប្រឈមនឹងខ្យល់ពុលតាមរដូវ ភាគច្រើនដោយសារការដុតកសិផល នឹងស្ថិតនៅក្រោមការកំណត់ដូចគ្នាចាប់ពីខែកុម្ភៈដល់ខែឧសភាជារៀងរាល់ឆ្នាំ។ ក្របខ័ណ្ឌនេះអនុញ្ញាតឱ្យរដ្ឋាភិបាលថៃដាក់ចេញនូវគោលនយោបាយគ្រប់គ្រងការបំពុលកាន់តែតឹងរ៉ឹង និងប្រមូលធនធានដើម្បីកាត់បន្ថយគ្រោះថ្នាក់បរិស្ថាន។
គួរបញ្ជាក់ថា វិធានការនេះចូលជាធរមានភ្លាមៗ មួយថ្ងៃបន្ទាប់ពីការចេញផ្សាយរបស់គេហទំព័ររាជកិច្ច ដែលជាសញ្ញានៃការប្តេជ្ញាចិត្តកាន់តែខ្លាំងក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិខ្យល់ពុលដែលកើតឡើងម្តងទៀតរបស់ប្រទេសថៃ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


