ព័ត៌មានអន្ដរជាតិ
លោកត្រាំ ក្ដៅឆេវ ពេលអ្នកកាសែតអូស្ត្រាលី ជជីកសួរទ្រព្យសម្បត្តិផ្ទាល់ខ្លួន
ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃទី ១៧ ខែកញ្ញា បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅលើវាលស្មៅសេតវិមាន មុនពេលចាកចេញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ចក្រភពអង់គ្លេស ស្របពេលដែលនិពន្ធនាយកប្រចាំក្រុមហ៊ុន Australian Broadcasting Corporation Americas លោក John Lyons បានសួរថា តើលោកមានទ្រព្យសម្បត្តិច្រើនប៉ុណ្ណា ចាប់តាំងពីការវិលត្រឡប់មកធ្វើជាប្រធានាធិបតីក្នុងខែមករាឆ្នាំនេះ។

យោងតាម Independent បានគូសបញ្ចាក់ថា សំណួរមួយនេះបានបង្កឲ្យមានការផ្លាស់ប្តូរយ៉ាងក្តៅគគុកក្នុងអំឡុងពេលដែលលោកត្រាំ រៀបនឹងបរិយាយអំពីជំនួបជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី Antony Albanese ដែលទំនងជានៅខាងក្រៅកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក នាសប្តាហ៍ក្រោយ។
ដោយមិនបង្អង់យូរ ប្រធានាធិបតីវ័យ៧៩ឆ្នាំបានឆ្លើយតបវិញថា គាត់មិនដឹងថា រាល់ថ្ងៃនេះខ្លួនមានទ្រព្យសម្បត្តិច្រើនប៉ុណ្ណានោះទេ ចាប់តាំងពីឡើងកាន់អំណាចមក។ លោកបាននិយាយសង្កត់ធ្ងន់នៅចំពោះអ្នកកាសែតគ្រប់គ្នាថា កូនៗរបស់លោកបានធ្វើអាជីវកម្មជាលក្ខណៈគ្រួសារទាំងអស់។ ប៉ុន្តែកិច្ចព្រមព្រៀងភាគច្រើនដែលលោកបានធ្វើ គឺត្រូវបានធ្វើឡើងពីមុន ដូចជាបានសាងសង់អគារធំៗជាដើម។
ទោះជាយ៉ាងនេះក្ដី នៅពេលដឹងថាលោក Lyons មកពីប្រទេសអូស្ត្រាលី ត្រាំបាននិយាយថា «តាមគំនិតរបស់ខ្ញុំ អ្នកកំពុងធ្វើឲ្យអូស្ត្រាលីឈឺចាប់ខ្លាំងណាស់នៅពេលនេះ។ ពួកគេចង់ចុះសម្រុងជាមួយខ្ញុំណាស់! អ្នកដឹងទេ អ្នកដឹកនាំរបស់អ្នកនឹងមកជួបខ្ញុំឆាប់ៗនេះ។ ខ្ញុំនឹងប្រាប់គាត់អំពីអ្នក ព្រោះអ្នកបានបញ្ចេញសម្លេងអាក្រក់ដល់អាមេរិក»។
មិនតែប៉ុណ្ណោះ លោកត្រាំក៏បានបញ្ចេញកាយវិការទាំងចិត្តក្ដៅឆេវ ដោយដាក់ចង្អុលដៃលើមាត់ក្នុងន័យឲ្យអ្នកកាសែតជនជាតិអូស្ត្រាលីនោះស្ងាត់ស្ងៀម បន្ទាប់ពីលោក Lyons ព្យាយាមសួរសំណួរដែលជជីកកកាយអំពីជីវិតឯកជនរបសលោក។
គួរបញ្ចាក់ដែរថា នាយករដ្ឋមន្ត្រីអូស្ត្រាលីបានស្វែងរកជំនួបជាមួយលោកត្រាំអស់រយៈពេលជាច្រើនខែ។ ពួកគេត្រូវបានគេរំពឹងថា នឹងជួបពិភាក្សានៅខាងក្រៅកិច្ចប្រជុំកំពូល G7 នៅខែមិថុនា ប៉ុន្តែកិច្ចប្រជុំត្រូវបានលុបចោលនៅនាទីចុងក្រោយ នៅពេលដែលប្រធានាធិបតីអាមេរិក បានវិលត្រឡប់មកផ្ទះវិញភ្លាមៗ។ ក្រោយមក ទើបប្រទេសទាំងពីរបានសម្រេចលើកពេលជួបគ្នានៅញូវយ៉កសប្តាហ៍នេះតេម្ដង៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មរណភាពជំនិតលោកត្រាំ ក្លាយជាវេទិកាវាយប្រហារគ្នា រវាងតារាអាមេរិក និង កូរ៉េ
-
កីឡា១១ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


