ព័ត៌មានអន្ដរជាតិ
មរណភាពជំនិតលោកត្រាំ ក្លាយជាវេទិកាវាយប្រហារគ្នា រវាងតារាអាមេរិក និង កូរ៉េ
កាលពីថ្ងៃទី១០ ខែកញ្ញា លោក Charlie Kirk ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីសប្តាហ៍មុន ពេលកំពុងនិយាយនៅក្នុងព្រឹត្តិការណ៍ American Comeback នៅសាកលវិទ្យាល័យ Utah Valley ក្នុងរដ្ឋ Utah សហរដ្ឋអាមេរិក។

ការធ្វើឃាតបានធ្វើឲ្យកក្រើកពេញសហរដ្ឋអាមេរិក ស្របពេលដែកតារាល្បីៗជាច្រើនដូចជា Jimmy Kimmel, Stephen Colbert, Russell Brand, Barack Obama, Chris Pratt, Morgan Wallen ជាដើម បាននិយាយប្រឆាំងនឹងអំពើហិង្សាផ្នែកនយោបាយ ខណៈពេលដែលពួកគេសម្តែងនូវទុក្ខសោក និងផ្ញើសាររំលែកទុក្ខដល់គ្រួសារជនរងគ្រោះយ៉ាងច្រើនអនេក។
ថ្វីដ្បិតតែយ៉ាងនេះក្ដី ការចូលរួមរំលែកទុក្ខរបស់តារាហូលីវូដប៉ុន្មានរូបនោះ បានក្លាយជារឿងមួយដែលមហាជនជាច្រើនរិះគន់យ៉ាងខ្លាំង។ អ្នកលេងអ៊ីនធឺណិតជាច្រើនបានថ្កោលទោសដល់សិល្បករ ចំពោះការព្រងើយកន្តើយការស្លាប់របស់អ្នកដទៃ តែបែរជាលើកកម្ពស់អាកប្បកិរិយាឧក្រិដ្ឋកម្ម។
ភាពចម្រូងចម្រាសទាក់ទងនឹងការស្លាប់របស់ Charlie Kirk មិនបានបញ្ឈប់នៅត្រឹមសហរដ្ឋអាមេរិកនោះទេ ប៉ុន្តែក៏បានរីករាលដាលដល់ប្រទេសកូរ៉េផងដែរ។ តារាល្បីៗជាច្រើនដែលបានចូលរួមរំលែកទុក្ខចំពោះបុរសដែលជំនិត លោកត្រាំ តែបែរជាក្លាយជាគោលដៅនៃការវាយប្រហារពីសំណាក់អ្នកលេងអ៊ីនធឺណិត។
យោងតាមសារព័ត៌មាន Korea JoongAng Daily មានតារាកូរ៉េជាច្រើនបានសម្រុកចូលរួមរំលែកទុក្ខដល់សម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក ដូណាល់ ត្រាំ នៅក្នុងនោះមានសិល្បករជួរមុខដូចជា៖ Choi Siwon ក្រុម Super Junior, តារាសម្តែង Jin Seo Yeon និងYouTuber ដ៏ល្បីល្បាញ Haejoo។
អ្នកគាំទ្រ Kpop មួយចំនួនបានបញ្ចេញមតិថា នេះមិនត្រឹមតែជាការរំលែកទុក្ខប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការគាំទ្រសាធារណៈចំពោះលោក Kirk ក៏ដូចជាទស្សនៈនយោបាយដ៏ចម្រូងចម្រាសរបស់គាត់ផងដែរ។
យ៉ាងណាមិញ ផ្ទុយពីមតិរបសតារាល្បីទាំងនៅអាមេរិកនិងកូរ៉េ ទស្សនិកជនជាច្រើនដែលមិនពេញការចូលរួមរំលែកទុកនេះគឺដោយតែ Charlie Kirk គឺជាសកម្មជននយោបាយស្តាំនិយមអាមេរិក អ្នកនិពន្ធ និងបុគ្គលិកលក្ខណៈប្រព័ន្ធផ្សព្វផ្សាយ។ ក្នុងអំឡុងពេលនៃជីវិតរបស់គាត់គឺជាសហស្ថាបនិក និងជានាយកប្រតិបត្តិនៃអង្គការអភិរក្សនិយម Turning Point USA (TPUSA) ក្នុងឆ្នាំ ២០១២។
លើសពីនេះទៀត លោកមានទំនោរនិយាយប្រឆាំងយ៉ាងខ្លាំងចំពោះការរំលូតកូន សិទ្ធិប្រើប្រាស់កាំភ្លើង ជំហរប្រឆាំងនឹងអ្នកប្តូរភេទ និងបានធ្វើសេចក្តីថ្លែងការណ៍ជាច្រើនដែលត្រូវបានចាត់ទុកថាមានការបែកបាក់លើយេនឌ័រ ពូជសាសន៍ និងសាសនា។ គាត់គឺជាមនុស្សដែលប្រឆាំងពេក ដែលតំណាងឲ្យទស្សនៈគេចាត់ទុកថាហួសហេតុ និងផ្ទុយទៅនឹងវឌ្ឍនភាពសង្គម៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាកូរ៉េ Jin Seo-yeon រងការរិះគន់ ក្រោយបង្ហោះសារកាន់ទុក្ខ មនុស្សជំនិតលោក ត្រាំ
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


