ព័ត៌មានអន្ដរជាតិ
អគ្គិភ័យយ៉ាងសន្ធោសន្ធៅបំផ្លាញផ្ទះឈឺជាច្រើន ខ្នងក្នុងទីក្រុងបាងកក
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod នៅព្រឹក ថ្ងៃទី២០ ខែកញ្ញា អគ្គិភ័យយ៉ាងសន្ធោសន្ធៅបានឆាបឆេះបំផ្លាញផ្ទះឈើជាច្រើនខ្នង នៅជិតសហគមន៍ Ban Khrua Tai ក្នុងខណ្ឌ Pathumwan ទីក្រុងបាងកក ប្រទេសថៃ។

ការឆាបឆេះនេះកើតឡើង នៅវេលាម៉ោង ៥ និង៥៨នាទីព្រឹក និងមានការអន្តរាគមន៍ពន្លត់កុំឲ្យរាលដាលបន្តភ្លាមៗ។ បើតាមការវាយតម្លៃដំបូង មិនទាន់ការរាយការណ៍ពីអ្នកស្លាប់ឬក៏របួសនោះទេ ប៉ុន្តែ ផ្ទះ៣-៤ខ្នងត្រូវបានភ្លើងឆេះបំផ្លាញទាំងស្រុង។

អាជ្ញាធរថៃកំពុងបើកការស៉ើបអង្គេតដើម្បីកំណត់ពីមូលហេតុនៃការឆាបឆេះនិងជួយប្រជាពលរដ្ឋដែលផ្ទះត្រូវបានភ្លើងបំផ្លាញ។

គួរបញ្ជាក់ថាឧបទ្ទវហេតុនេះបង្ហាញពីភាពងាយរងគ្រោះនៃសហគមន៍ផ្ទះឈើដែលសាងសង់នៅគៀកគ្នាធ្វើឲ្យភ្លើងងាយឆេះរាលដាល ពិបាកក្នុងការពន្លត់ ខណៈប្រទេសថៃកំពុងជួបហេតុការណ៍អគ្គិភ័យឆាបឆេះកាន់តែញឹកញាប់៕


អត្ថបទ៖ ប៊ុន សុភាព
-
កីឡា១៣ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


