ព័ត៌មានអន្ដរជាតិ
ស្លាប់៤នាក់ក្នុងបាតុកម្មហិង្សាដឹកនាំដោយយុវជន Gen Z នៅ Ladakh ប្រទេសឥណ្ឌា
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera កាលពីថ្ងៃទី២៥ខែកញ្ញា Ladakh ដែលជាតំបន់វាលខ្សាច់នៅតំបន់ភ្នំហិម៉ាឡៃនិងជាចំណុចស្នូលនៃភាពតានតឹងរវាងឥណ្ឌា និងចិននាពេលថ្មីៗនេះ ត្រូវបានរង្គើរដោយសារការតវ៉ាយ៉ាងហិង្សាទាមទាររកសិទ្ធិឯករាជ្យ ដឹកនាំដោយយុវជន Gen Z ។

ក្រុមបាតុករ រួមមានទាំងនិស្សិត បានប៉ះទង្គិចជាមួយប៉ូលិសនៅទីក្រុង Leh និងបានដុតការិយាល័យគណបក្ស Bharatiya Janata (BJP) ដែលកាន់អំណាច និងដុតរថយន្តរបស់ប៉ូលិស។ យ៉ាងហោចណាស់បាតុករ ៤នាក់បានស្លាប់ និងរាប់សិបនាក់រងរបួស ដោយសារតែការប្រើកាំភ្លើងឆ្លើយតបរបស់ប៉ូលិស។ អាជ្ញាធរឥណ្ឌាក៏បានបញ្ជាក់ថា កម្លាំងសន្តិសុខរាប់សិបនាក់បានរងរបួសក្នុងការប៉ះទង្គិចគ្នានេះដែរ។
គួររម្លឹកថាភាពចលាចលកើតឡើងបន្ទាប់ពីមានការមិនសប្បាយចិត្តរបស់ប្រជាជនតំបន់នេះជាច្រើនឆ្នាំចាប់តាំងពីLadakh បានបាត់បង់ការគ្រប់គ្រងជាឯករាជ្យរបស់ខ្លួននៅក្នុងឆ្នាំ ២០១៩ នៅពេលដែលរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី បានបំបែកតំបន់នេះចេញពីទីក្រុង Jammu និងតំបន់កាស្មៀរ ហើយដាក់វានៅក្រោមការគ្រប់គ្រងរបស់សហព័ន្ធ។
ក្រុមអ្នកតវ៉ាចង់ឱ្យ Ladakh បញ្ចូលទៅក្នុងតារាងទីប្រាំមួយនៃរដ្ឋធម្មនុញ្ញរបស់ប្រទេសឥណ្ឌា ដែលនឹងផ្តល់ឱ្យតំបន់នេះនូវការការពារពិសេស ដូចជាសហគមន៍កុលសម្ព័ន្ធក្នុងស្រុកអាចធ្វើការសម្រេចចិត្តដោយខ្លួនឯងលើទឹកដី ការធ្វើកសិកម្ម និងរបៀបរស់នៅផ្សេងទៀត ជំនួសឱ្យអ្វីៗទាំងអស់ត្រូវបានគ្រប់គ្រងដោយផ្ទាល់ពីឥណ្ឌា។

រហូតមកដល់ពេលនេះ ការចរចារវាងថ្នាក់ដឹកនាំរបស់តំបន់ Ladakh និងរដ្ឋាភិបាលឥណ្ឌា មិនទាន់បានដោះស្រាយបញ្ហានោះទេ។ កិច្ចពិភាក្សាជុំថ្មីមួយត្រូវបានគ្រោងធ្វើនៅថ្ងៃទី ៦ ខែតុលាខាងមុខ។
គួរបញ្ជាក់ថា Ladakh មានសារៈសំខាន់ខ្លាំងណាស់ព្រោះវាជាប់ព្រំដែនប្រទេសចិន ហើយតំបន់នេះនៅតែតានតឹងបន្ទាប់ពីការប៉ះទង្គិចគ្នារវាងឥណ្ឌានិងចិនកាលពីឆ្នាំ ២០២០៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


