ព័ត៌មានអន្ដរជាតិ
គ្រាន់តែចូលកាន់អំណាចភ្លាម អានុទីន ពង្រីកការប្រើអំណាចយោធាគាបភាគខាងត្បូង
នាយករដ្ឋមន្ត្រីថៃនិងរដ្ឋមន្ត្រីមហាផ្ទៃ លោក អានុទីន ចានវីរៈគុល (Anutin Charnvirakul) បានចេញបញ្ជាពង្រីកការរឹតត្បិតដោយកម្លាំងយោធានៅតំបន់ភាគខាងប្រទេសថៃដែលកំពុងតែផ្ទុះនូវបញ្ហាអសន្តិសុខ ដោយសារតែការបង្កៃគ្រាប់បែក និង ការវាយប្រហារនៅតាមទីតាំងផ្សេងៗ។

តាមរយៈការផ្សាយរបស់សារព័ត៌មាន The Nation ស្រុកចំនួន២០ស្ថិតនៅភាគខាងត្បូងប្រទេសត្រូវបានពង្រីកវិធានការរឹតបន្តឹងសន្តិសុខរយៈពេល១ឆ្នាំ ចាប់តាំងពីថ្ងៃទី១ខែតុលានេះដល់ថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២៦។ រដ្ឋាភិបាលរបស់លោក អានុទីន បានផ្តល់ហេតុផលថា វិធានការនេះដើម្បីរក្សាស្ថិរភាព និងការពារសហគមន៍មូលដ្ឋាន ចំពេលមានហានិភ័យសន្តិសុខជាបន្តបន្ទាប់នៅក្នុងខេត្តទាំងនោះ។
គណៈរដ្ឋមន្ត្រថៃនៅថ្ងៃទី៣០ខែកញ្ញា បានប្រជុំនិងអនុម័តនូវសំណើររបស់ទីបញ្ជាការប្រតិបត្តិការសន្តិសុខផ្ទៃក្នុង (ISOC) ឲ្យពន្យាសេចក្តីប្រកាសស្តីពីការរឹតត្បិតសន្តិសុខក្រោមអំណាចយោធា នៅស្រុកចំនួន២០នៅភាគខាងត្បូងប្រទេសរយៈពេល១ឆ្នាំទៀត ស្របពេលដែលភាគខាងថៃប្រឈមនឹងអំពើហិង្សាដ៏សាហាវក្នុងរយៈពេលចុងក្រោយនេះដែលនាំទៅដល់អសន្តិសុខក្នុងប្រទេសថៃ។
មានការរិះគន់ថា ការពន្យាពេលលើការប្រតិបត្តិរបស់ ISOC នាំទៅដល់ការរំលោភបំពាន ការចាប់ខ្លួនដោយគ្មានការចោទប្រកាន់តាមអំណាចផ្លូវច្បាប់ និងការរឹតត្បិតលើការចល័តរបស់ប្រជាជននៅភាគខាត្បូង។ ក្តីកង្វល់ក៏បានលើកឡើងជុំវិញអំពីការខ្វះតម្លាភាពលើការត្រួតពិនិត្យលើការប្រតិបត្តិរបស់ ISOC ដែលមានប្រវត្តិជាយូរមកហើយ។
តាមការចេញផ្សាយរបស់វិទ្យាស្ថាន ISEAS-Yusof Ishak Institute ទីបញ្ជាការប្រតិបត្តិការសន្តិសុខផ្ទៃក្នុងរបស់យោធាថៃ (ISOC) ទទួលបន្ទុកលើគម្រោងកិច្ចការស៊ីវិលជាច្រើន ក្នុងអំឡុងពេលនៃការតស៊ូរបស់ប្រទេសជាមួយការបះបោរកុម្មុយនិស្តរវាងពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៦០និងពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៨០។
ចាប់តាំងពីរដ្ឋប្រហារខែកញ្ញា ឆ្នាំ ២០០៦និងខែឧសភា ឆ្នាំ ២០១៤ ដែលបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោត ISOC ត្រូវបានផ្តល់អំណាចដ៏គ្រោះថ្នាក់ និងប្រើប្រាស់កាន់តែខ្លាំងឡើងដោយរបបយោធា ដើម្បីកំណត់ទិសដៅនយោបាយរបស់ប្រទេស។
អំណាចរបស់យោធាថៃ មិនត្រឹមតែប្រើកម្លាំងប៉ុណ្ណោះទេ ប៉ុន្តែក៏ប្រើអាវុធនយោបាយសង្គមផងដែរ។ ISOC តំណាងឱ្យឧបករណ៍ដ៏មានសក្តានុពលដែលក្រុមឥស្សរជនខាងអភិរក្សនិយម អាចបំផ្លាញ និងគ្រប់គ្រងលទ្ធិប្រជាធិបតេយ្យក្នុងការបោះឆ្នោត ហើយតាមរយៈនោះយោធាអាចរក្សាអំណាចរបស់ខ្លួន៕
រ៉ាន់ រើយ


-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១៩ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


