Connect with us

ព័ត៌មានអន្ដរជាតិ

បាងកក ជួបទាំងព្យុះភ្លៀងនិងរន្ទះបាញ់! អ្នកក្រុងប្រាប់ថា មិនធ្លាប់ជួបគ្រោះកាចបែបនេះទេ

បានផុស

នៅ

នៅព្រឹកថ្ងៃសុក្រទី៣ខែតុលាឆ្នាំ២០២៥ ទីក្រុងបាងកក បានជួបប្រទះព្យុះភ្លៀងដ៏ខ្លាំងក្លា បណ្តាលឲ្យប៉ើងដំបូលផ្ទះនិងបាក់ដើមឈើសង្កត់យានយន្ត ហើយអ្វីដែលចម្លែកនោះគឺ អ្នកក្រុងបាងកកនាំគ្នានិយា​យថា ពួកគេមិនធ្លាប់ជួបគ្រោះធម្មជាតិកាចសាហាវបែបនេះទេ ព្រោះវាមានលាយឡំនឹងរន្ទះបាញ់គួរឲ្យខ្លាចផងដែរ។ 

(រូបថត៖ Facebook)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាប់ទៅសារព័ត៌មាន Khaosod, ស្រ្តីអាយុ៦៩ឆ្នាំឈ្មោះ Wanlaya និយាយថា នាងរស់នៅខ័ណ្ឌចតុចក្ររាប់ឆ្នាំមកហើយ។ នៅថ្ងៃមានព្យុះ នាងឮសំឡេងរន្ទះបាញ់ មានភ្លៀងខ្លាំងនិងខ្យល់កន្ត្រាក់ដ៏សាហាវ បោកបំប៉ើងរបស់របរហើរពាសវាលពាសកាល។ ដើមឈើក៏បាក់សង្កត់រថយន្ត បង្កការខូចខាត នេះគឺជាហេតុការណ៍ដ៏ធ្ងន់ធ្ងរបំផុតដែលនាងមិនធ្លាប់ជួបប្រទះសោះ។

(រូបថត៖ Khaosod)

សូមជម្រាបជាថ្មី ព្យុះបានវាយប្រហារខ័ណ្ឌចតុចក្រ នាវេលាម៉ោង៥:៣០នាទីព្រឹកថ្ងៃសុក្រ បណ្តាលឲ្យមានការបំផ្លិចបំផ្លាញ ប៉ុន្តែមិនមានរបាយការណ៍អំពីមនុស្សរងរបួសទេ។

មិនមែនតែនៅបាងកកទេ ដើមឈើដ៏ធំមួយដើម ក៏បាក់សង្កត់លើរថយន្តជាច្រើនគ្រឿងនៅស្រុក Pak Kret នៃខេត្ត Nonthaburi ផងដែរ ដោយបង្កការបំផ្លិចបំផ្លាញនិងខូចខាត ធ្ងន់ធ្ងរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ បាងកក ជួបព្យុះភ្លៀង បណ្តាលឲ្យបាក់ដើមឈើសង្កត់ផ្ទះនិងកម្ទេចយានយន្តជាច្រើនគ្រឿង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម