ព័ត៌មានអន្ដរជាតិ
លោកស្រី Sanae Takaichi ទំនងក្លាយជានាយករដ្ឋមន្ត្រីស្រ្តីដំបូងរបស់ជប៉ុន
លោកស្រី Sanae Takaichi ទំនងជាក្លាយជានាយករដ្ឋមន្ត្រីស្រ្តីដំបូងរបស់ប្រទេសជប៉ុនបន្តតំណែងពី លោក Shigeru Ishiba ដែលបានសន្យាចុះចេញពីអំណាច បន្ទាប់ពីការចេញឆ្លោតក្នុងការបោះឆ្នោតព្រឹទ្ធសភាកាលពីខែកក្កដា ដែលធ្វើឲ្យគណបក្សប្រជាធិបតេយ្យសេរី (LDP) បាត់បង់សំឡេងភាគច្រើន។
ទោះបីជាយ៉ាងនេះក្តីបក្សប្រឆាំងដែលបែកខ្ញែកគ្នារបស់ជប៉ុនក៏គ្មានសក្តានុពល តែងតាំងបេក្ខភាពនាយករដ្ឋមន្ត្រីរបស់ពួកគេដែរ ខណៈសភាទាំងពីរថ្នាក់របស់ជប៉ុនគ្រោងកោះប្រជុំនៅថ្ងៃទី១៥ខែតុលា។

ប្រទេសជប៉ុននឹងទទួលបាននាយករដ្ឋមន្ត្រីជាស្ត្រីដំបូងគេរបស់ខ្លួនបន្ទាប់ពីអតីតរដ្ឋមន្ត្រីសន្តិសុខសេដ្ឋកិច្ច លោកស្រី Sanae Takaichi អាយុ ៦៤ ឆ្នាំបានយកឈ្នះក្នុងការបោះឆ្នោតក្នុងបក្ស ដើម្បីស្នងតំណែងលោក Shigeru Ishiba ដែលសន្យាចុះចេញពីអំណាចក្រោយដឹងលទ្ធផលចាញ់ឆ្នោត។
លោកស្រី Takaichi ដែលជាអ្នកការពារអភិរក្សនិយមរបស់អតីតនាយករដ្ឋមន្ត្រី Shinzo Abe ទំនងជានឹងត្រូវតែងតាំងជានាយករដ្ឋមន្ត្រីបន្ទាប់ នៅពេលដែលកិច្ចប្រជុំរួមគ្នារវាងតំណាងសភាជាន់ទាប និង ព្រឺទ្ធសភា ហៅថា «Diet» គ្រោងកោះប្រជុំសម្រាប់សម័យប្រជុំវិសាមញ្ញ ដែលរំពឹងទុកនៅថ្ងៃទី១៥ខែតុលាខាងមុខនេះ។
ខណៈពេលដែលគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាច និងគណបក្ស Komeito ដែលជាដៃគូសម្ព័ន្ធរដ្ឋាភិបាលរបស់ខ្លួន មិនមានសំឡេងភាគច្រើននៅក្នុងសភា បេក្ខភាពនាយករដ្ឋមន្ត្រីស្ថិតនៅក្នុងជម្រើសសម្រាប់គណបក្ស LDP ដោយសារតែគណបក្សប្រឆាំងដែលរប៉ាត់រប៉ាយ មិនអាចរួបរួមគ្នាដើម្បីផ្តល់បេក្ខភាពនាយករដ្ឋមន្ត្រីជាក់លាក់សម្រាប់ការគាំទ្រពីសភាទាំងពីរ។
ភ្នាក់ងារសារព័ត៌មាន The Straits Times បានរាយការណ៍ថា គណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រី លោក Ishiba នឹងលាលែងពីតំណែងដោយបញ្ចប់អាណត្តិរយៈពេលខ្លី នៅថ្ងៃទី១៥ខែតុលា។
ការសាកល្បងការទូតលើកដំបូងរបស់លោកស្រី Takaichi ក្នុងព្រឹត្តិការណ៍ដែលទំនងជាលោកស្រីត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រី បន្ទាប់របស់ប្រទេសជប៉ុន នឹងត្រូវជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលនឹងមកបំពេញទស្សនកិច្ចនៅតូក្យូនៅចុងខែតុលា ក្រោយពីការបោះឆ្នោតឡើងជានាយករដ្ឋមន្ត្រី។
យោងតាម BBC លោកស្រី Takaichi មានប្រវត្តិបទពិសោធន៍មិនធម្មតា ដោយឆ្លងកាត់ការងារជាអតីតរដ្ឋមន្ត្រីរដ្ឋាភិបាល ពិធីករទូរទស្សន៍ ជាតំណាងរាស្រ្ត និងជាអ្នកលើកកម្ពស់អ្នកប្រជាធិបតេយ្យ ហើយនាងគឺជាឥស្សរជនដ៏ល្បីម្នាក់នៅក្នុងនយោបាយជប៉ុន៕
រ៉ាន់ រើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


